អាក្រាតកាយ​លើ​ស្ពាន បម្រុង​លោត​សម្លាប់ខ្លួន ព្រោះ​ឪពុកម្តាយ​មិន​ឲ្យ​ជួបគ្នា​

, , Leave a comment

​ប្រទេស​ចិន ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​សប្តាហ៍​កន្លងទៅ​នៅក្នុង​ទីក្រុង Guangzhou ខេត្ត Guangdong ភាគ​ខាងជើង​ប្រទេស​ចិន ។ កា សែ​ត Orange News បាន​និយាយថាគូស្នេហ៍​ប្រុស​-​ស្រី​១​គូ​នេះ ឪពុកម្តាយ​ហាមឃាត់​មិន​ឲ្យ​បន្ត​ជួប​មុខ​គ្នា​ទៀតឡើយ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ស​ម្រេ​ច​ចិ​ត្ត​​ជាមួយគ្នា​មក​រាំ “​ស្លូ​” អាក្រាតកាយ និង​គំរាម​ធ្វើអត្តឃាត​នៅ​ពីមុខ​វត្តមាន​អ្នកដំណើរ​យ៉ាងច្រើន​កុះករ ។​

 

​សកម្មភាព​របស់ គូស្នេហ៍​វ័យ​ក្មង​១​គូ បានធ្វើ​កកស្ទះ​ចរាចរណ៍ ហើយ​ប៉ូលីស និង​ទាហាន ក៏បាន​ចំណាយ​យ៉ាងយូរ​ផងដែរ ដើម្បី​ដោះស្រាយ​ស្ថា​ន​ការណ៍ “​ស្អិត​ជាប់​គ្នា​” ទាំង​នន​គក​នេះ ។​ ​កង​កម្លាំង​ប៉ូលីស និង​សង្គ្រោះបាន​ចំណាយពេល​ជាង ២ ម៉ោង ដើម្បី​បញ្ចុះបញ្ចូល និង​ដោះស្រាយ​ស្ថា​ន​កា​រ​ណ៍​​កកស្ទះ​ចរាចរណ៍ ខណៈ​ពួកគេ​ទាំងពីរ​នៅតែ​ឱប​គ្នា​ឈរ​នៅលើ​ស្ពាន​១​ពីលើ​ផ្លូវជាតិ ។​

 

​គូស្នេហ៍​ស្រឡាញ់គ្នា​ចាក់ទឹក​ពុំ​លិច​ដែលមាន​វ័យ​ប្រហែលជា ២០ ឆ្នាំនេះ បាន​និយាយថា “​ឪពុកម្តាយ បាន​ហាមឃាត់​ពួកយើង​មិន​ឲ្យ​ជួបគ្នា​ជា​ដា​ច់​ខា​ត ប៉ុន្តែ យើង​ចង់បង្ហាញ​មនុស្ស​ទាំងឡាយ​ដោយ​គ្មានអ្វី​ទាំង​លាក់បាំង​ទាំងអស់ ។ យើង​នឹងមិន​ចុះក្រោម​ទេ​រហូតដល់​មនុស្ស​យល់​ថា ពួកយើង​ពិ​ត​ជា​​ច​ង់​​រស់នៅ​ជាមួយ​ខ្លាំងណាស់ ហើយ​ឪពុកម្តាយ​របស់​ពួកយើង នឹងមិន​អាច​ចាប់​បំបែក​ពួកយើង​ផងដែរ​” ។​

stu fuck (1) stu fuck (2)

​ការប្រឆាំង​តបត ដោយ​យក​ស្ពាន​ធ្វើជា​បង្អែក បាន​កំពុង​ក្លាយជា​ការពេញនិយម​កា​ន់​តែ​ខ្លាំង​ឡើង នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​សកម្មភាព Nude នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ៕

 

Leave a Reply

(*) Required, Your email will not be published