តារា​សម្តែង ចូ យ៉ុង​ហ្វា​ត បរិច្ចាគ​ទ្រព្យសម្បត្តិ​ធ្វើ​សប្បុរសធម៌​បន្ទាប់ពី​លោក​ស្លាប់​

, , Leave a comment

​ប្រទេស​ចិន ៖ កំពូល​តារា​សម្តែង​ល្បីល្បាញ​ពិសេស ក្នុង​រឿង “​ចំណត​សៀង​ហៃ​” ថ្វីបើ​បាន​រៀប​អាពាហ៍ពិពាហ៍ ២៦ ឆ្នាំ​មកហើយ​តែ​ពុំ​មានកូន​ម្នាក់​ណា​នោះទេ ។  ក្នុង​កិច្ចសម្ភាសន៍​ថ្មី​បំផុត​ជាមួយ​អ្នកសារព័ត៌មាន​លោក​បានប្រកាសថា ប្តី​ប្រពន្ធ​របស់លោក​បាន​ឯកភាព​ទុក ៩៩% នៃ​ទ្រព្យសម្បត្តិ​សម្រាប់ធ្វើ​សប្បុរសធម៌​បន្ទាប់ពី​លោក​ស្លាប់ ។​

 

​តាម​ការប្រមូលផ្តុំ​រប​ស់​សារព័ត៌មាន​នោះ​ជាង ៤០ ឆ្នាំ ហែល​ក្នុង​ពិភព​កម្សាន្ត ចូ យ៉ុង​ហ្វា​ត ថ្វីបើ​ពុំ​សម្តែង​ច្រើន​រឿងក្តី​តែ​តម្លៃ​ខ្លួន​របស់លោក​ស្ថិតនៅ​លំដាប់​ដំបូង ។ ក្រៅពី​ការសម្តែង​លោក​នៅមាន​ទេពកោសល្យ​ជួញដូរ​អចលនទ្រព្យ ។ គិត​មកទល់ពេលនេះ​ទ្រព្យសម្បតិ្ត​របស់​អ្នក​ទាំងពីរ​មាន​ប្រមាណ ១ ពាន់​លាន​ដុល្លារ​ហុងកុង ។​

 

​ថ្វីបើ​លោក​មានទ្រព្យ​សម្បត្តិ​បែបនេះ​ក្តី តែ​ជារឿយៗ លោក​ត្រូវបាន​ប្រព័ន្ធ​ព័ត៌មាន​លេប​ខាយ​ពី​ចរិត​កំណាញ​ស្វិត ។ លោក​ច្រើន​ធ្វើដំណើរ​ដោយ​ឡានក្រុង ឬ​រថភ្លើង​ក្រោម​ដី ។ អ្នក​ទាំងពីរ​តែង​ទិញ​របស់របរ​នៅតាម​ផ្សារ​តូចៗ ដូច​ពលរដ្ឋ​សាមញ្ញ​ដទៃទៀត​ដែរ ។ ការបរិភោគ​សម្លៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ក្នុង​គ្រួសារ​របស់លោក​តែង​ធ្វើ​ឲ្យ​គេ​ស្មាន​មិន​ដល់​! ។​

09-11-2012

​លោក​ពោលថា លោក​រៀនសូត្រ​តាម​លោក Bill Gates គឺ​ទុកទ្រព្យ​សម្បត្តិ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​គ្រួសារ ។ ភាគច្រើន​គឺ​ទុក​សម្រាប់ធ្វើ​សប្បុរសធម៌​តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published