ឈ្មោះ ធា​បាក់ និង ដួង គឺជា​មេ​ឈ្មួញ​ដ៍​ល្បី​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ប្រចាំខេត្ត​ស្ទឹងត្រែង ដែល​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ភាព​គគ្រឹកគគ្រេង​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ចូលមក​ទី​រួម​ខេត្តស្ទឹងត្រែង ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​មានការ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក​យ៉ាង​អនាធិបតេយ្យ គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​​រ​ដ្ឋ​ម​ន្ត្រី​​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ី ឯក​សាវ​ត្តី បាន​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​ដោះសារ​យករួចខ្លួន​។

 

​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​បាន​លើកឡើងថា បច្ចុប្បន្ននេះ ធា​បាក់ នៅ តែ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ​មិ​ន​ដែ​ល​​ភ្លេច​ជំនួញ​ឈើ​ខុសច្បាប់​ម្តងណា​ឡើយ​ហើយ​ពេលខ្លះ​ធា​បាក់​បាន​ដឹកឈើ​ចេញ​ពឺ​ស្រុក​សៀម​ប៉ាង​ និង​ស្រុក​សេសា​ន ទាំង​ថ្ងៃ​ចូលមក​លើក​ដា​ក់​នៅផ្ទះ​ជួល​របស់គាត់​ស្ថិតនៅ​ឃុំ​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង​មិនមាន សមត្ថកិច្ច​ជំនាញ​ឬ​សមត្ថកិច្ច​តាម​ដងផ្លូវ​និង​សមត្ថកិច្ច​PM​បង្ក្រាប​នោះទេ ។ ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ​ម្នាក់ទៀត​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ​គឺ ដួង​។​

 

​ហើយ​ឈ្មោះ ដួង នេះ​ព្រហើន​ណាស់​ដាក់​ជញ្ជូន​ឈើ​ទាំងយប់​ថ្ងៃ​ធ្លាប់​វាយ​រថយន្ត​និង​អ្នក​សារ​ព័​មាន​គ្រាន់​ថត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ហើ​យ​​កន្លង​នេះ​សមត្ថកិច្ច PM បាន​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​លោតឆ័ត្រ​របស់​ឈ្មោះ ដួង ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភ្នំ​ក្រហម​​ក្នុង​ខេ​ត្ត​ស្ទឹ​ងត្រែង ហើយក៏​មានការ​ប្រដេញ​រថយន្ត​ក្រឡាប់​តាមផ្លូវ ដូច​ក្នុង​រឿង​ហុងកុង​។​ឈ្មួញ ឈ្មោះ ដួង​និង​ធា​បាក់ ជានិច្ចកាល​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​លោត​​ឆ័​ត្រ​គឺ មិនសូវ​ចូល​បង់លុយ​ឲ្យ​នគរបាល​និង​កងរាជអាវុធហត្ថ​ថ្នាក់ក្រោម​ឈរជើង​តាម​ដងផ្លូវ​ទេ នោះទេ​ដោយ​អាង​បង់លុយ​អោយ​ថ្នាក់លើ​រួច​និង គ្រាន់តែ​បង់លុយ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី គឺជា​ការ​ស្រេច ដូច្នេះហើយ​បានជា​សមត្ថកិច្ច​ប្រចាំ ការ​តាម​ដងផ្លូវ​មួយចំនួន​តែងតែ​ប្រដេញ​តាម​ចាប់​ឡាន​ដឹកឈើ​លោតឆ័ត្រ​របស់​ឈ្មោះ ដួង​និង​ធា​បាក់​។

 

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០៨​ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៣​នេះ​គឺ​រថយន្ត​ដឹកឈើ​ក្រញូង​របស់​ឈ្មួញ​ថន សុធា​ហៅ​ធា​បាក់ បងប្អូន ធី​បាញ់ បាន​លើកដាក់​ឈើ​ចេញពី​ចំណុច​ផ្ទះជួល​នៅ​ឃុំ​ស្រះ​ឬ​ស្សី​ក្រុង​​ស្ទឹងត្រែង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ​យ៉ាង​រលូន​ដោយ​មិន​រំខាន​អាជ្ញាធរ​ និង​ស​ម​ត្ថកិច្ច​ប៉ូលីស​និង​ប៉េអឹម​នៃ​ខេត្តស្ទឹងត្រែង​នឹង​ខេត្តក្រចេះ​ឡើយ​។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​រៀបរាប់​អោយដឹងថា​កាលពី​ថ្មីៗ​លោក​អៀង វ៉ាន់ឌី​មេ​បញ្ជា​រការ​​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ផ្លាស់​ថ្មី​បាន​បង្កើត​ស្នាដៃ​ចុះបង្ក្រាប​ជំនួញ​ឈើ​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​យ៉ាង​កក្រើក​សូម្បី​ឈើ​ដឹក​តាម​ម៉ូតូ​ក៏​មិន​លើកលែង​ដែរ​តែ​មិនដឹងថា​ហេតុអ្វី​ឈ្មួញ​ជួ​ឈើ​​ដែលមាន​ឈ្មោះ​ ដួង ​និង​ធា​បាក់​ ព្រមទាំង​ឈ្មួញ​ផ្សេងទៀត​មានឈ្មោះ​ភាត​និង​ថែវ​នៅតែ​ប្រព្រឹត្ត​​ការដឹកជញ្ជូន​ឈើ​ដដែល​ជា​ដដែល​ឬ​ឈ្មួញ​ទាំងនោះ​ខ្លាំង​ជាង​តោ​ដែល​សមត្ថកិច្ច​មិនអាច​បង្ក្រាប​ឬ​ឈ្មួញ​នោះ​ចេះ​របៀប​ទំនាក់ទំនង​សម្របសម្រួល​បានល្អ​ប្រសើរ​?បើ​ផ្អែក​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់ ការបំផ្លាញ​ព្រៃឈើ ឬ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ចាត់វិធានការ​ក្តៅ​ចំពោះ ឈ្មួញ ឈ្មោះ ដួង​និង​ធា​បាក់ ដែល​មិន​ត្រឹមតែ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​ថ្មី​មានការ​ប្តេជ្ញាចិត្ត និង​ទទួលខុសត្រូវ​ក្នុង​កម្រិតណា ខណៈដែល​គ្រប់ៗ​គ្នា​បាន​បន្ទោស​ទៅលើ​លោក ច័ន្ទ សារុន ដែល​គ្មាន​សមត្ថកិច្ច បង្ការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គេ​រំពឹងទុក​ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុក រ៉ាប៊ុន អ្វីៗ​អាច​ល្អប្រសើរ​ជាង​មុន និង​អាច​បោសសម្អាត​មន្ត្រី ពុករលួយ​ដែល​ឃុបឃិត ឲ្យ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​៕ ​ដោយ ពៅ​សុរិយា​

09-11-2013 (1)

​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ ដួង

09-11-2013 (2)

 

Leave a Reply

(*) Required, Your email will not be published