កល​ស្ត្រី​ត្រូវ​កប់​ក្នុង​ភក់ជ្រាំ ពេលដែល​ក្មេងស្ទាវ​នារី​សម្តែង​យ៉ាង​អាម៉ាស់​កណ្តាល​ក្រុង​ស្វាយរៀង​

, , Leave a comment

​ខេត្តស្វាយរៀង ៖ ឆាកប្រយុទ្ធ​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កណ្តាល​ក្រុង​ស្វាយរៀង របស់​ក្មេងស្ទាវ​នារីៗ  ២ ក្រុម ខណៈ​ចេញពី​ធ្វើ​ពលកម្ម​រួច​ជិះ​ម៉ូតូ​ដើរលេង​តាម​មាត់ទន្លេ​វ៉ៃ​កូ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០៧ វិច្ឆិកា ២០១៣ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

???????????????????????????????

​បើតាម​សម្តី​សិស្ស​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​សិស្សសាលា​ទាំងអស់​បានចេញ​ពី​ធ្វើ​ពលកម្ម ហើយ​នាំគ្នា​ជិះ​ម៉ូតូ​ដើរលេង​ជាធម្មតា ។ ពេលមកដល់​ចំណុចកើតហេតុ ក៏​ឃើញ​សិស្សស្រី​០២​ក្រុម​ទាស់សម្តី​គ្នា គ្រាន់តែ​រឿង​សម្លឹងមុខ​គ្នា ។ បន្ទាប់មក​ពួកគេ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​វាយតប់​គ្នា​យ៉ាង​ចាស់ដៃ ដោយ​ខ្លះ​បោចសក់ ខ្លះ​ទាត់​ធាក់ ធ្វើឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ឈប់​មើល​ទាំងអស់គ្នា តែ​គ្មាន​អ្នកណាម្នាក់​ហ៊ាន​ចូលទៅ​ឃាត់​នោះឡើយ​៕

??????????????????????????????? 

 

Leave a Reply

(*) Required, Your email will not be published