អាជ្ញាធរខេត្ត​បង្គាប់​បង់​តែ​ ៦​ លាន​រៀល​រថយន្ត​ដឹកឈើ​លើស​ទម្ងន់ របស់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ចំនួន​ ៣ ​គ្រឿង​ដែល​ក្រុមចំរុះ​ចាប់ តាមច្បាប់​ផាកពិន័យ​ជិត​៦០​លាន​រៀល​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ តាម​ប្រភព​ព័ត​មាន​ពីរ​ខេត្តស្ទឹងត្រែង​បានអោយដឹងថា រថយន្ត​ដឹកឈើ យី​ឌុប ភ្លៅ​៥​ចំនួន​៣​គ្រឿង ដឹកឈើ​ចេញពី​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ហើយ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៧៨A ពី​ស្រែ​ពក កាត់​តាម​អូរ​ពង់​មាន់​ឆ្ពោះ​ទៅតាម​ប​ណ្តា​​ខេត្ត​នានា​ដើម្បី​បោះ​ឲ្យ​ដេប៉ូ​ដែល​ដឹកឈើ​លើស​ទម្ងន់​ប្រមាណ​ជិត​៤០​តោន ក្នុង​រថយន្ត​មួយគ្រឿង​ដែល​ក្រុមចម្រុះ​​ដឹកនាំ​ដោយ​លោក​អ​ភិ​បា​ល​ខេ​ត្ត​​ឃាត់ កាលពី​វេលា ម៉ោង ២​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លង​ទៅនោះ​គឺ អាជ្ញាធរ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ក្រុម​ក្រុម​ជញ្ជីង​នៅ​​អូរ​ពងមាន់​ជំនាញ​ធ្វើការ​ពិន័យ​តែ ក្នុង​មួយ​រថយន្ត​មួយគ្រឿង​ពិន័យ​តែ ២​លាន​រៀល​សរុប​គឺ​៦​លាន​រៀល ជ្រក​ក្រោមលេស ក្រុមហ៊ុន​ដឹកឈើ​មាន​កំហុស​លើក​ទី​១ តែប៉ុណ្ណោះ​ហើយ​បើតាម​ច្បាប់​គឺ​ត្រូវ​ពិន័យ​ប្រមាណ​៦០​លាន​រៀល​។​

??????????????????????????????? 

​លោក ប្រាក់  សោ​ភ័​ណ្ឌ  ប្រធាន​ជញ្ជីង​ថ្លឹង​នៅ​ចំណុច​អូរ​ពងមាន់​បាន​ឲ្យ​ដឹងថា  រថយន្ត​យី​ឌុប​ទាំង​៣​គ្រឿង​នេះ  តាម​ការ​ថ្លឹង​ជាក់ស្តែង​គឺ រថយន្ត​ពាក់​ស្លាក​លេខ  កំពង់ចាម ៣A២៨១០ មាន​ទម្ងន់ សរុប ៧១​តោន លើស ៣៦​តោន ត្រូវធ្វើ​ការផាកពិន័យ​ជា​ប្រាក់ ចំនួន ២១​លាន​៦០​ម៉ឺន​រៀល ។ រថ​យ​ន្ត ទី​២ -​ពាក់​ស្លាក​លេខ ៣A ០៨៣៦ មាន​ទម្ងន់ សរុប ៦០​តោន  លើស ២៥​តោន  ផាកពិន័យ​ជា​ប្រាក់ ១៥​លាន ៣០​ម៉ឺន​រៀល​។ រថយន្ត​ទី​៣-​ពាក់​ស្លាក​លេ​ខ ៣A ២៩៤៤  មាន​ទម្ងន់ សរុប ៧០​តោន​លើស ទម្ងន់ ៣៥​តោន និង​ធ្វើការ​ផាកពិន័យ ជា​ប្រាក់ ចំនួន ២១​លាន ៣០​ម៉ឺន​រៀល​សរុប​គឺ​ជិត​៦០​លាន​រៀល​។ ប៉ុន្តែ បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​​ពិន័យ​តែ ២​លាន​រៀល​ក្នុង​រថយន្ត​១​គ្រឿង​និង​សរុប​៦​លាន​រៀល​ហេតុដូចនេះ លោក​ត្រូវតែ​ធ្វើតាម ។​

 

លោក សរ គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បាន ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ជាមួយ​អ្នកកាសែត​ក្នុងស្រុក​ថា ឯកឧត្តម​អ​ភិ​បា​ល​ខេត្ត បញ្ជា​ឲ្យ​ធ្វើការ​ពិន័យ តែ ២​លាន​រៀល​ទេ ក្នុង​មួយ​រថយន្ត​ហើយ​សរុប​គឺ​៦​លាន​រៀល ។ ដោយឡែក​ឯកឧត្តម កុល សំអុល អភិបាលខេត្ត​ស្ទឹ​ង​ត្រែង​សារ​ព័ត​មានកំណើត​ថ្មី​មិនអាច​ទំ​នា​ក៉​ទំនង​បំភ្លឺ​​បានទេ​ដោយ​ទូរ​សព្ទ័​ជាប់រវល់​។​

???????????????????????????????

​តាម​ប្រភព​ត័​មាន​ពី​សម​ត្ត​កិច្ច​ម​បង្ក្រាប​បានអោយដឹង​ថា​រថយន្ត​ប្រភេទ​យី​ឌុប​ដឹកឈើ​ធុន​ធ្ងន់​រាប់សិប​គ្រឿង​បើក​ឆ្លងកាត់​ក្នុង​១​យប់ៗ​កម្រ​មានការ​ឃាត់​ធ្វើការ​ពិន័យ​ណាស់​គឺ​បង់​តែ​លុយ​អោយ​ក្រុម ជញ្ជីង​ថ្លឹង​នៅ​​ចំណុច​អូរ​ពងមាន់​គឺ​ដឹក​ធ្ងន់​បំផ្លាញ​ផ្លូវថ្នល់​ដោយ​រលូន​។​ហើយ​ចំពោះ​ឈើ​រាប់សិប​ម៉ែត្រ​គីប​នៅលើ​រថយន្ត​ ​នោះ​ដែល​លើស​ច្បាប់​ជាង​ពាក់កណ្តាល​ គឺ​ត្រូវបាន​ជំនាញ​ព្រៃឈើ​ឃាត់​ទំលាក់​តែ​គេ​មិនដឹងថា​តើ​អាចមាន​ការសម្របសម្រួល​ក្នុង​កម្រិត​ណា​ឬ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​យ៉ាងណា​នោះដែរ​ព្រោះ​បាន​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​តែ​ទោះជា​យ៉ាងណា​គេ​នៅមាន​ការសង្ស័យ​គឺអាច​មានការ​ផាកពិន័យ​បង់​ចូល​ថវិការ​រដ្ឋ​តិច​​តួច​ដូច​ក្រុម​ជញ្ជីង​នៅ​ចំណុច​អូរ​ពងមាន់​គឺ​តាម​ការផាកពិន័យ​ជាក់ស្តែង​គឺ​ជិត​៦០​លាន​រៀល​តែ​អាជ្ញាធរខេត្ត​បែរជា​អោយ​បង់​តែ​៦​លាន​រឿ​ល​ក្រោមលេស ក្រុមហ៊ុន​ដឹកឈើ​មាន​កំហុស​លើក​ទី​១ ៕

 

Leave a Reply

(*) Required, Your email will not be published