ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់បាន​រថយន្តបុក​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ខណៈដែល​ត្រូវ​រថយន្តបុក ។ ការប្រទះឃើញ​សាកសព​នេះ​កាល​ថ្ងៃទី​០៨ វិច្ឆិកា ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងមុខ​រោងចក្រ​អគ្គិសនី ស្ថិតក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

 

​ជនរងគ្រោះ​អាយុ​ប្រហែល​២២​ឆ្នាំ ភេទ​ប្រុស សម្បុរ​ខ្មៅ​ស្រអែម ស្លៀកខោ​ខ្មៅ ជើងវែង ពាក់​អាវយឺត ខ្មៅ​ដៃខ្លី និង​ពាក់​ស្បែកជើង​សម្រែក​ស៊ក ត្រូវ​រថយន្តបុក និង​កិន​ក្បាល​ធ្លាយ​ខួរ បាក់​ដៃជើង ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ពុំមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ទេ ។​

 

​បើតាម​ការផ្តល់​ដំណឹង​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ពួកគាត់​មិនបាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទេ ប៉ុន្តែ​ម៉ោង​ប្រហែល ៤ និង ៣០ នាទី​ទៀបភ្លឺ ឃើញ​រថយន្ត​តូចធំ​បង្អង់​ល្បឿន​ឈប់​តែ​មិនដឹង​មើល​អ្វី​នោះទេ ។ លុះ​ម៉ោង​ប្រហែល ៦ ព្រឹក​ពួកគាត់​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ធ្លាយ​ខួរ​ស្លាប់​នៅលើ​ផ្លូវ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ ។​

08-11-2013

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទំនងជា​មនុស្ស​វិកលចរិត ព្រោះ​ដើរ​លើ​ថ្នល់​ម្នាក់ឯង ពុំមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​នោះទេ ។ ចំណែក​រថយន្ត​អាចជា​រថយន្ត​ធុន​ធំ ហើយ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ រក​ទាំង​រថយន្ត​បង្កហេតុ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ៕

 

Leave a Reply

(*) Required, Your email will not be published