សហរដ្ឋអាមេរិក ៖ យោងតាមគេហទំព័រ Metro បានបង្ហាញពីរូបរាងទ្រង់ទ្រាយរបស់ព្រះវិហារសាសនាចក្រមួយដែលស្ថិតនៅរដ្ឋ Illinors នៃសហរដ្ឋអាមេរិក ដែលបង្ហាញដោយក្រុមហ៊ុនGoogle Earth តាមរយៈផ្កាយរណប ដែលមានសណ្ឋានស្រដៀងទៅនឹងភាវភេទបុរស (លិង្គ)។
ពេលដែលមន្ត្រីសុយោដី និងសំណង់បានអនុម័តគំរោងប្លង់របស់ព្រះវិហារខាងលើ ពួកមន្ត្រីទាំងនេះពុំបានពិនិត្យល្អិតល្អន់នោះទេ ក្រោយដែលក្រុមហ៊ុន Google Earth បានផ្តិតយករូបភាពពីលើអាកាសរួចមក ហើយត្រូវបានចែកចាយពេញលើបណ្តាញអនឡាញ រួចមកត្រូវបានប្រតិកម្មជាបន្តបន្ទាប់។
ប្រសិនបើនៅលើដីព្រះវិហារនេះ មើលទៅវាជាអគារធម្មតាមួយ ប៉ុន្តែពេលអ្នកប្រើប្រាស់អ៊ីនធើរណេត ដើម្បី សម្លឹងពីលើមកវិញនោះ វាហាក់ដូចជាលិង្គដ៏ធំសម្បើម ១ ៕