តារា​សម្តែង​សិច​ស៊ី​របស់​តៃវ៉ាន់​នាង លិ​ន ជឺ​លិ​ង ប្រតិកម្ម​នឹង​ការ​ខ្សឹបខ្សៀវ​ព័ត៌មាន​សម្រស់​ស្អាត ដោយសារ​មុខកាំបិត​

, , Leave a comment

​ក្រុង​តៃប៉ិ ៖ នាង​កញ្ញា​រូប​ស្រស់​លំដាប់​លេខ​១​របស់​តៃវ៉ាន់ ត្រូវ​រង​ការ​បរិហារ​អំពី​រឿង​ដែល​នាង​ធ្វើការ​វះកាត់​កែ​សម្រស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ហាក់បីដូចជា​ពេល​វ័យ​របស់​នាង​កាន់តែ​ច្រើនឡើងៗ​ៗ ដំណឹង​អាក្រក់​ទាំងនោះ​ក៏​រឹតតែ​តាម​លងបន្លាច​នាង​មិន​អស់​មិន​ហើយ​ព្រោះ​វា​ត្រូវគេ​និយាយ​រំឭក​យ៉ាង​ពេញ​ត្រចៀក​សឹង​រាល់ថ្ងៃ​។​

08-11-2013 (1)  

​ជាពិសេស​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​ដែលមាន​មនុស្ស​និយាយថា​តារា​វ័យ ៣៧ ឆ្នាំ​រូបនេះ ចង់​ព្យាបាល​សម្រស់​ស្រស់ស្អាត​របស់ខ្លួន​ណាស់​ដល់​ថ្នាក់​ធ្វើការ​វះកាត់ កែច្នៃ​កាឡៃ​ធម្មជាតិ​រហូត​ធ្វើ​ឲ្យ​ផ្ទៃមុខ​មិនអាច​កម្រើក​សម្តែង​នូវ​អារម្មណ៍​ណា​បានឡើយ​។ ប្រឈម​នឹង​បញ្ហា​មិន​សម​ហេតុផល​បែប​នាង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រូវ​ពឹង​ផ្អែកលើ​ឯកសារ​ធានារ៉ាប់រង​ពី​គ្រូពេទ្យ ដើម្បី​អះអាងថា ខ្លួន​នាង​ស្អាត​ពី​កំណើត​មកម្ល៉េះ មិនមែន​ស្អាត​ព្រោះតែ​ផ្លែកាំបិត​នោះទេ​។​

08-11-2013 (2)

​នាង​ថា “​ពេលនេះ​ខ្ញុះ​មាន​អារម្មណ៍​មិន​ពេញចិត្ត​សោះ​ខ្ញុំ​នៅតែ​ជា​ខ្ញុំ​ដដែល ដោយ​ច្រមុះ​របស់ខ្ញុំ​ផ្ទាល់ កែវភ្នែក​ពិតៗ របស់ខ្ញុំ​ផ្ទាល់ ដើមទ្រូង​ពី​កំណើត​របស់ខ្ញុំ និង​ចិត្តថ្លើម​របស់ខ្ញុំ​ដូច​ពី​ដើម​ទាំងអស់​។ ខ្ញុំ​មិន​ធ្លាប់មាន​អារម្មណ៍​ថា ត្រូវការ​ឬ​នឹង​ចង់​កែ​សម្រស់​សោះ​សូម្បី​បន្តិច​”​។ នេះ​ជាស​ម្តី​ដែល​នាង លិន ជឺ​លិ​ង ដែល​រៀបរាប់​តាម​ប្លក់ Weibo របស់​នាង ក្រោយពេល​មាន​ព័ត៌មាន​សុសសាយ​ល្បី​ថា​ការធ្វើ​ការកែ​សម្រស់​រប​ស់​នាង​ចាប់ផ្តើម​ត្រូវគេ​សើ​ច​ចំអក​ពេបជ្រាយ​និយាយ​អេចអូច​ជារឿយៗ​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​។​

08-11-2013 (3)

​តារា​ម៉ូ​ឌែ​ល​ប្រចាំចិត្ត​កំលោះៗ​របស់​ចិនតៃវ៉ាន់​ថែមទាំង​អះអាង​អំពី​បញ្ហា​នេះ​ដោយ​លើកយក​លិខិតបញ្ជាក់​របស់​គ្រូពេទ្យ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា លិ​ន ជឺ​លិ​ង គឺ​នៅតែ​ស្រស់​ផូរផង់​បែប​ធម្មជាតិ​ដូចដើម​ទាំងស្រុង​មែន ។ ទន្ទឹមគ្នានេះ​សូម្បី​មាន​លិខិត​គ្រូពេទ្យ​អះអាង​ជួយ​ការពារ​កេរ្តិ៍ឈ្មោះ​ក្នុងឋានៈ​ជា​តារា​អមតៈ ស្រស់​លេចធ្លោ​មិន​ចាញ់​យុវវ័យ​សូម្បី​អាយុ​ជិត​ខិត​ដល់ ៤០ ទៅហើយ​ក៏ដោយ​ក៏ លិ​ន ជឺ​លិ​ន ត្រូវ​រង​ភាព​សៅហ្មង​មិន​ស្ទើរ​ដែរ ពីព្រោះ​តាម​ទិន្នន័យ​របស់​គ្រូពេទ្យ​និយាយថា ការប្រើប្រាស់​គ្រឿងសម្អាង​រយៈពេល​យូរយារ​ក្នុង​អាជីព​សិល្បៈ​អាចធ្វើ​ឲ្យ​សុខភាព​ស្បែក​របស់​តារា​ម្នាក់នេះ​មិនសូវ​ល្អ​ផូរផង់​បានទេ វា​អាចមាន​អាការ​ប្រតិកម្ម​យ៉ាង​ងាយ និង​មាន​ស្លាកស្នាម​នៃ​ការ​ខូច​ស្បែក​ផងដែរ​។​

 

​ទោះជា​យ៉ាងណា​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​បាន​សង្កត់ធ្ងន់ថា នាង​មិនសូវ​ធ្វើការ​វះកាត់​កែ​សម្រស់​អ្វី​ពេក​ទេ គឺ​អ្វីៗ​មួយ​ភាគ​ធំ​ជា​អំណោយទាន​ពី​ធម្មជាតិ​របស់​នាង​ពិតមែន​។ លិ​ន ជឺ​លិ​ង ជា​តារា​តៃវ៉ាន់​ម្នាក់​ទទួលជោគជ័យ​ក្នុង​អាជីព​សម្តែង​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​បាន​សម្តែង​ភាពយន្ត​ដំបូង​តាំងពី​ច្រើន​ឆ្នាំមុន​។ ក្រៅពីនេះ​ក្នុងអំឡុងពេល​ចុងក្រោយ​នាង​ក៏​នៅមាន​ឈ្មោះថា​ជា​តារា​ប្រកបដោយ ជោគជ័យ​ដែល​ទទួលបាន​ការងារ​ពី​ចិនដីគោក​និង​ជប៉ុន​ផងដែរ​។​

 

​ប៉ុន្តែ​រហូតមកដល់​ខែកក្កដា​កន្លងទៅ ខណៈដែល​នាង​មាន​រូបភាព​ចេញ​នៅលើ​ផ្ទាំង​ឃោសនា ‘Switch’ បាន​ផ្សាយ​តាម​សារព័ត៌មាន​នានា​ដែល លិ​ន ជឺ លិ​ង បង្អួតរាង​ក្នុង​ឈុត​រាត្រី​ដ៏​សិច​ស៊ី បង្ហាញ​កំភួនជើង​សខ្ចី​រៀវ​ស្រ​ឡូ​ន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា មុខមាត់​របស់​នាង​ខុសប្លែក​ពី​ធម្មតា ហាក់ដូចជា​រឹង​តឹង​ដូច​រូប​សូន​ពី​ក្រមួនឃ្មុំ​ដែល​មិនអាច​បង្ហាញ​ចេញ​នូវ​អា​ម្មណ៍​អ្វី​បាន​សោះ​។ ដូច្នេះហើយ​ទើប​នាង​ចេញមក​បកស្រាយ​ការពិតជា​បន្ទាន់​ដែរ​។​

 

​នាង​ថា ប្រសិនបើ​អ្នកណាម្នាក់​គិតថា​ផ្ទៃមុខ​របស់​នាង​រឹងកំព្រឹស​ដូច​ក្រមួន​មែន នោះគេ​អាច​សាក​ចាប់​មើល​ផ្ទាល់ដៃ​បាន​ដើម្បី​អាច​ដឹង​ច្បាស់​ថា រង្វង់​មុខ​នាង​ជា​មុខ​សាច់​ពិត ១០០ ភាគរយ​មែនឬ​អត់​?  កាលពីមុន​មាន​ដំណឹង​ថា លិ​ន ជឺ​លិ​ង ទើបតែ​ទៅ​កែ​មុខ​ដោយ​វះកាត់​ដល់​ទៅ ៤ លើក ដោយ​ចំណាយ​ប្រា​ក់ជាង ២០,០០០ យ៉​ន់ ដែល​ចំណុច​នេះ​បានក្លាយ​ជាដើម​ហេតុ​ធ្វើ​ឲ្យ​តារា​ស៊ុ​ពើរ​ម៉ូ​ឌែ​ល​ចេញមុខ គ្រវីក្បាល​បដិសេធ​ទាំង​មិន​ស្រួល​ចិត្ត ហើយ​សំណួ​ម​ពរ​សូម​ផ្តល់​ការគោរព​និង​ផ្តល់​កិត្តិយស​ពី​បណ្តា​ប្រព័ន្ធ ផ្សព្វផ្សាយ​ព្រមទាំង​បង្ហើប​ថា ប្រសិន​ជាមាន​រឿងរ៉ាវ​បែបនេះ​កើតឡើង​ទៀត​នាង​អាច​នឹងមាន​វិធានការ​តាមច្បាប់ ជាមិនខាន​តបត​វិញ​ជា​មិនខានឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published