ភាព​ព្រងើយ​កន្តើយ របស់​គ្រូពេទ្យ បានធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​ឈឺ​ខ្លោចផ្សា​ជាមួយ​ខ្មៅ​ដៃ​ដែល​កប់​ជាប់​នឹង​ដៃ​រយៈពេល​២​ថ្ងៃ (video inside)

, , Leave a comment

​ប្រទេស​អង់គ្លេស ៖ ក្មេងប្រុស​ម្នាក់​បាន​បន្សល់​ទុក​នូវ​ភាព​ឈឺ​ចុកចាប់​ខ្លោចផ្សា​ជាមួយនឹង​គ្រោះថ្នាក់​ខ្មៅ​ដៃ​១​ដើម ដែល​បាន​បាក់​ជាប់​នឹង​លើ​ក្បែរ​ម្រា​ម​ដៃ​របស់គេ​អស់​រយៈពេល ២ ថ្ងៃ​មក​នោះ បន្ទាប់​មន្ទីរពេទ្យ​បាន​បញ្ជូន​រូបគេ​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​មិនបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ចំនួន ២ ដង​។​ Robbie Apleby-Socket អាយុ ១៣ ឆ្នាំ ត្រូវបាន​គេ​ដឹងថា គឺជា​ក្មេង​រប៉ិលរប៉ូច​ម្នាក់ ហើយ​រូបគេ​បាន​ជួប​គ្រោះថ្នាក់​ត្រូវ​ខ្មៅ​ដៃ​បាក់​ជាប់​នឹង​ដៃ​របស់គេ ខណៈ​ប្រឡែង​លេង​ជាមួយ​មិត្តភក្តិ​នៅក្នុង​សាលារៀន​របស់គេ ស្ថិតនៅ​ទៅ​ប្រជុំជន Doncaster, South Yorkshire (​អង់គ្លេស​) ។

​ក្រោយ​កើតមាន​គ្រោះថ្នាក់​ភ្លាមៗ ម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ Emma Appleby អាយុ ៣៨ ឆ្នាំ បាន​ប្រញាប់ប្រញាល់​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​មួយ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់ថា ចាំ​ព្រឹកស្អែក​ចាំ​យកមក​ដើម្បី​ប្រតិបត្តិការ​។ ប៉ុន្តែ​ពេល​ពួកគេ​វិលត្រឡប់​ទៅកាន់​មន្ទីរពេទ្យ​ខាងលើ​ដែលមាន​ឈ្មោះ Doncastter Royal ស្រាប់តែ​ពួកគេ​ត្រូវបាន​បញ្ជូន​ត្រឡប់ទៅផ្ទះ​វិញ​ម្តងទៀត ដោយ​គ្រាន់តែ​ផ្តល់​ថ្នាំ​សម្រាប់​ចាក់​បំបាត់​ការឈឺ​ចុកចាប់​ប៉ុណ្ណោះ ហើយ​បាន​ប្រាប់ថា ការវះកាត់​របស់ Robbie នឹងត្រូវ​កំណត់ពេល​ផ្សេងទៀត ព្រោះ​គ្រូពេទ្យ​ទាំងនោះ​ជាប់រវល់​បញ្ចប់​ពិសោធន៍​របស់​ពួកគេ​។

08-11-2013_chil (1)

​ដោយ​ខ្លាចក្រែង​កូន​របស់ខ្លួន​រង​ទទួល​ភាព​ឈឺ​ចុកចាប់​ខ្លាំងពេក Emma ក៏បាន​សម្រេចចិត្ត​យក​កូន​ទៅកាន់​មន្ទីរពេទ្យ​ផ្សេង​១​ទៀត​ឈ្មោះ Pinderfield Hospital ក្នុង Wakefield ស្ថិត​ឆ្ងាយ​ពី​មន្ទីរពេទ្យ​មុន​ចម្ងាយ ៣២ គីឡូម៉ែត្រ​។ ​គ្រូពេទ្យ​នៅ​ទីនោះ ក៏បាន​ធ្វើការ​វះកាត់​ភ្លាមៗ ដោយ​អនុញ្ញាតិ​ឲ្យ Robbie ស្នាក់នៅ​ព្យាបាល​រយៈពេល ២ យប់ និង​បាន​ចាក់​បញ្ចូល​ថ្នាំ antibitoic ដើម្បី​ធានា​មិន​មុខរបួស​ក្លាយ ។ គ្រូពេទ្យ​វះកាត់​បាន​និយាយថា ពួកគេ​មិនអាច​ជឿ​បុគ្គលិក​មន្ទីរពេទ្យ Doncaster ដែល​បណ្តាល​ឲ្យ​ខ្មៅ​ដៃ​នោះ​នៅជាប់​គាំង​ក្នុង​ដៃ​របស់ Robbie ក្នុង​រយៈពេល ៤៨ ម៉ោង​ទាល់តែសោះ​។

08-11-2013_chil (2)

Emma បាន​និយាយថា "​ខ្ញុំ​ជិនឆ្អន់​ណាស់​! បុគ្គលិក​នៅ Doncaster ដោយ​ទុក​ឲ្យ​ខ្មៅ​ដៃ​នោះ នៅជាប់​ក្នុង​ដៃ​កូនប្រុស​របស់ខ្ញុំ​ដដែល និង​បាន​ប៉ង់​ស៊ីម៉ង់​នៅលើ​មុខរបួស​ប៉ុណ្ណោះ​។ រូបគេ​នឹង​បាត់​បង់ដៃ ប្រសិនបើ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ យើង​នៅតែ​មិន​ទទួលដំណឹង​ពី​មន្ទីរពេទ្យ​នោះ​"​។ ​រីឯ​ខាង​មន្ទីរពេទ្យ Doncaster Royal បាន​និយាយថា "​វា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដោយសារ​តែមាន​ករណី​សង្គ្រោះបន្ទាន់​នេះ​មាន​ចំនួន​ច្រើនពេក ដែល​តម្រូវ​ឲ្យ​យើង​ត្រូវធ្វើ​ការវះកាត់​ភ្លាមៗ​បំផុត ដូច្នេះ​ការវះកាត់​របស់ Robbie ត្រូវតែ​ពន្យា​ពេល​។ ដូច្នេះ​ភាពយឺតយ៉ាវ​របស់​យើងៗ សូម​អភ័យទោស​ដល់ Robbie និង​គ្រួសារ​របស់គាត់​ផង ចំពោះ​ភាពយឺតយ៉ាវ​របស់​យើងខ្ញុំ​"៕

  08-11-2013_chil (3)

 

Leave a Reply

(*) Required, Your email will not be published