ជាធម្មតាចន្លោះពីអាយុ ៨ ឆ្នាំ ទៅ ១៣ ឆ្នាំ នៅពេលដែលក្មេងស្រីចាប់ផ្តើមពេញវ័យសុដន់របស់ពួកគេចាប់ផ្តើមលូតលាស់ ។ វាត្រូវបានគេស្គាល់ថា ជាការលូតលាស់សុដន់ដំបូង ។ អ្នកអាចសម្គាល់ឃើញថា សុដន់ម្ខាងរបស់អ្នក ចាប់ផ្តើមលូតលាស់មុនម្ខាងទៀត ឬម្ខាងកំពុងតែលូតលាស់ យ៉ាងឆាប់រហ័ស។ ពេលជាច្រើននៃការខុសប្លែកគ្នានេះចំពោះទំហំសុដន់នៅពេលដែលក្មេងស្រី កាន់តែចាស់ទៅៗ ជាធម្មតានៅអាយុ ២០ ឆ្នាំ។ ប៉ុន្តែវាក៏ជារឿងធម្មតាផងដែរ ចំពោះសុដន់របស់ស្ត្រីក្នុងរក្សាទំហំខុសគ្នានោះ នៅពេលដែលពួកគេលូតលាស់ពេញលេញ។
វាពិតជារឿងទូទៅ ចំពោះស្ត្រីដែលមានទំហំនៃសុដន់ ឬចុងសុដន់ខុសគ្នានោះ ជាពិសេសនៅពេលដែលពួកគេវិវត្ត អំឡុងពេលពេញវ័យ។ ជាការពិតណាស់ ភាពមិនស្មើគ្នា ដែលមាននៅនឹងខ្លួន មួយចំនួន ដូចជា ជើង ឬដៃ គឺមានំហំខុសគ្នាតិចតួច។ ទាំងនេះ គឺជារឿងទូទៅចំពោះមនុស្ស។ ការមានទំហំសុដន់ខុសគ្នា គឺជារឿងធម្មតានោះទេ ព្រោះមនុស្សម្នាក់ៗ គឺខុសៗគ្នា ហើយមិនមានសុដន់ទាំងពីររបស់ស្ត្រីណា នឹងមើលទៅដូចគ្នានោះឡើយ។
ម្ល៉ោះហើយ ក្មេងស្រី ឬស្ត្រីវ័យជំទង់ ដែលមានទំហំសុដន់ខុសគ្នា បារម្ភថា មានបញ្ហាអ្វីកើតឡើង ចំពោះខ្លួនរបស់ពួកគេ។ ប្រសិនបើអ្នកពិតជាបារម្ភ អំពីទំហំសុដន់របស់អ្នកមែន សូមនិយាយទៅកាន់គ្រូពេទ្យ ឯកទេសខាងរោគស្ត្រី នោះគាត់នឹងអាចធានាថា តើសុដន់របស់អ្នកធម្មតា ឬយ៉ាងណា?
បណ្តាក្មេងស្រីដែលសម្គាល់ឃើញថា សុដន់របស់ពួកគេខុសប្លែកគ្នានោះ គឺប្រុងប្រយ័ត្ននៃសុដន់របស់ពួកគេ។ នេះ គឺជាគំនិតមួយល្អ ក្នុងការប្រុងប្រយ័ត្នលើសុដន់របស់អ្នកអាចជួយឱ្យអ្នកមានសុខភាពល្អ ។ ការសិក្សាពីភាពធម្មតារបស់សុដន់អ្នក អាចជួយឱ្យអ្នកស្គាល់ថា តើមានអ្វីប្រែប្រួល ដែលជាភាពមិនធម្មតានោះ។ គ្រូពេទ្យអាចបង្រៀនអ្នកពីរបៀបពិនិត្យសុដន់របស់អ្នក ដោយខ្លួនអ្នកផ្ទាល់ ដែលនឹងជួយអ្នក ឱ្យក្លាយជាអ្នកដឹងច្បាស់លើសុដន់របស់អ្នក ដូចនេះអ្នកអាចសម្គាល់ពីការប្រែប្រួលនានា។
ជាការពិត គឺថា ការលំហាត់ប្រាណ ថ្នាំគ្រាប់ ឬចំណីអាហារ មិនធ្វើឱ្យប្រែប្រួលដល់ទំហំ ឬរូបរាងនៃសុដន់ក្មេងស្រីនោះទេ។ មានតែការវះកាត់កែសុដន់តែមួយគត់ ដែលអាចធ្វើឱ្យប្រែប្រួលនោះ។ ក្មេងស្រីមួយចំនួន សម្រេចចិត្តចាំ រហូតដល់សុដន់របស់ពួកគេ បានបញ្ឈប់ការលូតលាស់ មុននឹងពិចារណា ក្នុងការវះកាត់កែសម្ផស្សដើមទ្រូង។
សូមសាកសួរអ្នកលក់សម្លៀកបំពាក់ខាងក្នុងប្រសិនបើអ្នកចង់បានការណែនាំពី រឿងនេះ។ អ្នកក៏អាចសួរទៅម្តាយ បងស្រី ឬមីង ឬយាយផងដែរ។ ពួកគេអាចបារម្ភពីបញ្ហានេះ នៅពេលដែលពួកគេស្ថិតនៅក្នុងវ័យជំទង់ដូចគ្នា។ អីចឹងក្មេងស្រីមួយចំនួន សម្រេចចិត្តថា គួរពាក់អាវទ្រនាប់សម្រាប់ទ្រដើមទ្រូង ដែលអាចធ្វើឱ្យសុដន់របស់ពួកគេមើលទៅមានទំហំប៉ុនគ្នា។
សូមបញ្ជាក់ថា មនុស្សម្នាក់ៗមានភាពវិវត្តន៍នៃរាងកាយ និងអាវៈយវៈខុសៗគ្នា ហើយវាជារឿងធម្មតានោះទេ ចំពោះសុដន់របស់អ្នកដែលមានសភាពខុសគ្នាបន្តិចបន្តួចនោះ៕