ស្ដ្រី​ព្រហ្មចារី​យ៍​អាក្រាតកាយ ២ ម៉ឺន​នាក់​ចូលរួម​បង្ហាញ​សមត្ថភាព ឲ្យ​ព្រះមហាក្សត្រ​ជ្រើសរើស​ជា​មហេសី (video inside)

, , Leave a comment

​ប្រទេស​ស្វា​ស៊ី​លេន ៖ ទោះបី​មាន​មហេសី​រហូត​១៩​នាក់​ទៅហើយ​ក៏ដោយ ប៉ុន្ដែ​មហិច្ឆតា​របស់​ព្រះមហាក្សត្រ​ដែលមាន​អាយុ​៤០​ឆ្នាំ​ដែល​គ្រងរាជ្យ​ចា​ប់​តាំងពី​ឆ្នាំ​១៩៨៦ នៅ​មិនទាន់​ស្កប់ស្កល់បន្ដ​ស្វែងរក​មហេសី​បន្ថែមទៀត​តាមរយះ​ពិធីបុណ្យ​ប្រពៃណី​មួយ​ដោយមាន​ស្ដ្រី​ព្រហ្មចារី​យ៍​អាក្រាតកាយ​ប្រមាណ ២ ម៉ឺន​នាក់ ចូលរួម​បង្ហាញ​សមត្ថភាព ។

​ពិធីបុណ្យ​ប្រពៃណី Umhlanga  ធ្វើឡើង​ជាប្រចាំ​ឆ្នាំ ជា​ព្រឹ​ត្ដិ​ការណ៍​សំខាន់បំផុត​របស់​ប្រទេស​ស្វា​ស៊ី​លេន ជា​ប្រទេស​ក្រីក្រ​មួយ​ស្ថិតនៅ​ភាគខាងត្បូង​ទ្វី​ប​អា​ហ្វ្រី​ក ។ ពិធីបុណ្យ​ប្រពៃណី​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង  ដោយមាន​ស្ដ្រី​ព្រហ្មចារី​យ៍​អាក្រាតកាយ​ប្រមាណ​២​ម៉ឺន​នាក់ ចូលរួម​បង្ហាញ​​ស​មត្ថ​ភា​ព និង​ឱ្យ​ព្រះមហាក្សត្រ Mswati III ជ្រើសរើស​ធ្វើជា​មហេសី ។

08-11-2013 (1)  

​មានតែ​ស្ដ្រី​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​ស្ដ្រី​ជិត​២​ម៉ឺន​នាក់ នឹង​ក្លាយទៅជា​មហេសី​ក្នុងការ​ជ្រើសរើស​គ្មាន​២​នៅលើ​លោក ដែល​ធ្វើ ឡើង​រយៈពេល​២​ថ្ងៃ ។ ស្ដ្រី​វ័យក្មេង​ដែល​ត្រូវ​ព្រះមហាក្សត្រ​សព្វព្រះរាជហឫទ័យ​មិន​ទទួលបាន កំណ​ព្វ​ទ្រព្យ​មហាសាល​នោះឡើយ ។ បណ្ដា​មហេសី​ទាំងអស់ ត្រូវបាន​ព្រះ​ម​ហាក្សត្រ​ផ្ដល់​វិមាន ទិញ​រថយន្ដ​ទំនើបៗ និង​រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ​បំផុត ។​

08-11-2013 (4)

​អត្ថន័យ​នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​នោះ ដើម្បី​លើកតម្កើង​ដល់​ស្ដ្រី​ព្រហ្មចារី និង​ជា​ឱកាស​សម្រាប់​ព្រះមហាក្សត្រ​ជ្រើសរើស​មហេសី​សម​ដូច​បំណង ។ តាម ច្បាប់ ព្រះ​មហេសី​ទាំងអស់​គឺជា​ស្ដ្រី​ដែលមាន​សីលធម៌​ល្អ មិន​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​នាម​របស់​ព្រះមហាក្សត្រ​នោះឡើយ ។ ទោះបី មាន​មហេសី​រហូតដល់​១៩​នាក់​ទៅហើយ ប៉ុន្ដែ​ការចង់បាន​របស់​ព្រះអង្គ​នៅតែ​បន្ដ​ជ្រើសរើស​មហេសី​បន្ថែម ទៀត ទោះបី​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​អង្គ​ការ​សិ​ទ្ធិ​ម​នុ​ស្ស​​នៅ​ជុំវិញ ពិភពលោក​ក៏ដោយ ។

08-11-2013 (3)

​ប្រទេស ដែល​ក្រីក្រ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ​មាន​ចំនួន​ពលរដ្ឋ​ផ្ទុក ជំងឺ HIV រហូតដល់​៤០​ភាគរយ និង​ចំនួន​អ្នកក្រីក្រ​មាន​រហូតដល់​៧​០​​ភាគរយ ។ ពលរដ្ឋ​គ្រប់​អាយុ​ពលកម្ម​៥០​ភាគរយ​គ្មាន​ការងារ​ធ្វើ ។ ប៉ុន្ដែ​ព្រះមហាក្សត្រ​អង្គ​នេះ​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន​រស់នៅ សោយសុខ ពេល​ព​លរដ្ឋ​ខ្លួន​កំពុងតែ​ក្រលំបាក​នោះ ។ ក្នុងពេលដែល​ពិភពលោក​ស្វែងរក​វិធីសាស្ដ្រ​ជួយសង្គ្រោះ​គ្រោះ​អត់ឃ្លាន ដល់​ពលរដ្ឋ បែរជា​ព្រះមហាក្សត្រ​ក្នុ​ង​ប្រ​ទេស​នេះ​ចំណាយ​ប្រាក់​៤៥​លាន​ដុល្លារ ទិញ​យន្ដហោះ​សម្រាប់​ផ្ទាល់ខ្លួន ។

08-11-2013 (2)

​តាម​អ្នកវិភាគ​ពិធី​ជ្រើសរើស​មហេសី​របស់​ព្រះមហាក្សត្រ​ប្រទេស​ស្វា​ស៊ី​លេន កាន់តែ​ធ្វើឱ្យ​ស្ថានភាព​ជំងឺ HIV កាន់តែ​កើនឡើង​ខ្ពស់ ប៉ុន្ដែ​ក្នុង​កែវភ្នែក​រ​ប​​ស់​​ពលរដ្ឋ​ស្វា​ស៊ី​លេន ព្រះមហាក្សត្រ Mswati III ជា​ព្រះមហាក្សត្រ​ដ៏​អា​ស្ចា​រ្យ​មួយអង្គ ។ ស្ដ្រីដែល​ចូលរួម​ក្នុងការ​ជ្រើសរើស​ព្រះ​មហេសី​ព្រះ​ម​ហា​ក្ស​ត្រ​​នោះ ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ព្រហ្មចារី​នៅ​កណ្ដាលវាល​ម្ដង ម្នាក់ៗ ហើយ​អ្នក​ដែលមាន​សិទ្ធិ​ចូល​វគ្គ​ជ្រើសរើស​បន្ដ ត្រូវតែ​នៅ​ក្រមុំ​បរិសុទ្ធ ៕

 

Leave a Reply

(*) Required, Your email will not be published