ខេត្ដបាត់ដំបង ៖ ជនដៃដល់ពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពយកដបស្រាបៀរវាយបែកក្បាលជនរងគ្រោះកាលពីម៉ោង៨យប់ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៣ ចំណុចកន្លែងលក់បុកល្ហុង(ផ្ទះ លក់ចាប់ហួយ)ស្ថិតក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល ខេត្ដបាត់ដំបង។។ ការចាប់ឃាត់ខ្លួនជនដៃដល់នេះធ្វើឡើងកាលពីម៉ោង ៨ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅភូមិរាម សេនាឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
យុវជនរងគ្រោះមានឈ្មោះ សៀង វ៉ាន់ណៃ អាយុ១៩ឆ្នាំ និងឈ្មោះ អំ លៀងអាយុ២១ឆ្នាំ អ្នកទាំងពីរជាជាងឈើមានទីលំនៅភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង រងរបួសត្រង់ក្បាល។ ចំណែកបុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លន់ ណាន់អាយុ ២១ ឆ្នាំ និងឈ្មោះ ផ្លៃ ខេមរិន្ទ អាយុ២៣ឆ្នាំអ្នកទាំង២នាក់ មានទីលំនៅភូមិរាមសេនា ឃុំល្វា ។
យោងតាមសាក្សី សមត្ថកិច្ចថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះទាំងពីរនាក់បានអង្គុយហូប បុកល្ហុងពេលនោះ ក៏មានបុរស២នាក់ ស្រវឹងពីចម្ងាយមកចូលអង្គុយផឹកស៊ី នៅកន្លែងបុកល្ហុងបន្ថែមទៀត។មួយសន្ទុះ ក្រោយមកក៏មានភ្ញៀវម្នាក់ជាគ្រូបង្រៀន បានផឹកស្រវឹងរួចក្អួតចង្អោរហើយជនរងគ្រោះនិយាយថា នរណាក្អួតបើចង់ក្អួតចាំ ក្អួតនៅថ្ងៃស្អែកទៅ។ពេលនោះជនររង គ្រោះដើរចេញបានប្រហែល៤ជំហាន ក៏ត្រូវជនសង្ស័យ២នាក់ម្នាក់កាន់កែវ ម្នាក់កាន់ដបស្រាបៀរស្ទុះមកវាយកក្បាល ពីក្រោយបណ្ដាលឱ្យរបួសតែម្ដង។ បុរស សង្ស័យបានសារភាពថា គេពិតជាបាន យកដបស្រាបៀរនិងកែវវាយទៅលើយុវ ជន២នាក់នោះមែន។
បច្ចុប្បន្នបុរសសង្ស័យទាំង ២នាក់សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ត៕