ខេត្តបន្ទាយមានជ័យ ៖ ដោយចិត្តចង់បានប្រពន្ធបានធ្វើឲ្យបុរសម្នាក់ទទូចសុំលុយម្តាយតែមិនបាន បានធ្វើឲ្យបុរសគិតខ្លីម្នាក់នេះចង.កសម្លាប់ខ្លួន ។ ការគិតខ្លីដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោមផ្ទះ ឋិតនៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បុរសដែលចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនមានឈ្មោះ ម៉ៅ ម៉េត អាយុ ៣០ ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យប្រកមុខរបរមិនពិត ប្រាកដដើរផឹកស៊ីស្រវឹងស្រាស្ទើររាល់ថ្ងៃ រស់នៅម្នាក់ឯងកំព្រាឱពុកចំណែកម្តាយទៅធ្វើការនៅប្រទេសថៃ ។
តាមការរៀបរាប់ពីសាច់ញាតិសពបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមិនមានការងារអ្វីធ្វើឡើយ គឺពឹងទៅលើម្តាយធ្វើការនៅប្រទេសថៃផ្ញើលុយឲ្យចាយ ។ មុនពេលកើតហេតុគេបានទូរស័ព្ទទៅម្តាយនៅប្រទេសថៃ ដោយនិយាយថា “សុំលុយដណ្តឹងប្រពន្ធ ខ្ញុំស្រឡាញ់កូនអ្នកជិតខាងម្នាក់” ។ នៅពេលនោះទំនងជាម្តាយមិនឲ្យលុយទើបខឹង ហើយបានទិញស្រាសផឹកម្នាក់ឯងចាប់តាំងពីយប់ជាង ៣០ លីត្រ លុះព្រឹកឡើងថ្ងៃទី០៦ ខែវិច្ឆិកា ក៏មានប្រជាពលរដ្ឋប្រទះឃើញឈ្មោះ ម៉ៅ ម៉េត បានចង.កសម្លាប់ ខ្លួនមិនដឹងតាំងពីពេលណា ។
ក្រោយពីទទួលដំណឹងខាងលើសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសពនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះរួចមក សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជា ចង.កសម្លាប់ខ្លួនពិតប្រាកដមែន មិនចាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ហើយបានប្រគល់ឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕