បញ្ហា​នុយក្លេអ៊ែរ​ត្រូវបាន​អ៊ីរ៉ង់​លើក​មក​ពិភាក្សា​ជាថ្មី​

, , Leave a comment

​ប្រទេស​អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេស​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​ប្រាប់​ទូរទស្សន៍​France 24 ថា ខ្ញុំ​ជឿថា វា​ថែមទាំង​អាច​ឈានដល់​កិច្ចព្រមព្រៀង​នោះ សប្ដាហ៍​នេះ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​អាច​និយាយ​សម្រាប់​ភាគី​យើង​តែប៉ុណ្ណោះ​។ ខ្ញុំ​មិនអាច​និយាយ​សម្រាប់​ភាគី​ផ្សេង​ទេ​។ កិច្ចព្រមព្រៀង​មួយ​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​មាន​ជម្លោះ​របស់ខ្លួន អាចធ្វើ​ទៅបាន​នៅ​កិច្ចពិភាក្សា​ដែល​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយ​ក្រុម​មហាអំណាច​ពិភពលោក ខណៈ​ខ្លួន​បានប្រកាសថា ប្រមុខ​អ្នកឃ្លាំមើល​បរមាណូ​អ​.​ស​.​ប​.​នឹង​បំពេញ​ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយ​។​

 

​លោក​បាន​បន្ថែមថា យើង​ត្រូវតែ​ចូលរួម​ក្នុងការ​ពិភាក្សា​ទាំងនេះ​ដោយ​បើកភ្នែក ប៉ុន្តែ​ក្នុង​ជំនឿ​ល្អ​។ យើង​បាន​ត្រៀមខ្លួន​ដើម្បី​ឈានដល់​កិច្ច​ព្រ​ម​ព្រៀ​ង​​មួយ ។ ក្រុម​មហាអំណាច​ធំៗ P5+1 នឹង​ជួបគ្នា​ជាមួយ​ក្រុម​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ហ្សឺ​ណែវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សម្រាប់​កិច្ចចរចា​ជុំ​ថ្មី​បំផុត​ដែ​ល​​បាន​រស់​ឡើងវិញ​បន្ទាប់ ពី​ការជាប់ឆ្នោត​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូ​វ​ហា​នី ដែល​អ្នក​និយម​កណ្ដាល​ដ៏​ល្បី​។​

 

​ភាគី​ទាំងពីរ​សង្ឃឹមថា នឹង​ប្រើ​ជំនួយ​មួយ​ពី​ខែ​មុន​ដែល​គ្រប់ភាគី​ទាំងអស់​បានការ​សរសើ​រថា មាន​សារៈសំខាន់​សម្រាប់​ការរីកចម្រើន​បន្ថែម ដែល​គណៈប្រតិភូ​អ៊ីរ៉ង់​បានផ្តល់​ជា​សំណើ​ថ្មី​មួយ និង​បាន​ជួប​ទ្វេភាគី​ជាមួយ​អាមេរិក​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៩ ។ អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ក្រុម P5+1 ដែល​ក្នុងនោះ​មាន បារាំង​អង់គ្លេស ចិន រុស្ស៊ី​និង​អាល្លឺម៉ង់​។​

 

​យោងតាម​ក្រុមមន្ត្រី​អ៊ីរ៉ង់​ឲ្យ​ដឹងថា សំណើ​ដែល​សេចក្ដីលម្អិត​របស់ វា​ត្រូវបាន​លាក់បាំង​រំពឹងថា ជា​ជំហាន​ដំបូង និង​ចុងក្រោយ​មួយ​ដែល​ក្រុង​តេ​អេ​រ៉ង់​សង្ឃឹមថា គេ​អនុវត្ត​នៅក្នុង​រង្វង់​ពេល​បី​ខែ និង​មួយឆ្នាំ​តាម​លំដាប់លំដោយ​។ ប្រមុខ​ចរចា​អ៊ីរ៉ង់​នៅ​ក្រុង​ហ្សឺ​ណែវ អនុរដ្ឋមន្ត្រី​ការបរទេស​លោក អាបាស់ អា​រ៉ា​ក់ញី បាន​ថ្លែង​ពីថ្ងៃ​ចន្ទ​ថា ក្របខណ្ឌ​ចរចា​មួយ ត្រូវបាន​យល់ព្រម​ហើយ​៕

irang (1) irang (2)

 

Leave a Reply

(*) Required, Your email will not be published