ប្រទេសវៀតណាម ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយបង្កឡើងដោយព្យុះទី១៣ ពលរដ្ឋប្រមាណជាង ៤០០០ នាក់ នៅតំបន់គ្រោះថ្នាក់ ក្នុងស្រុកកឹងយឺ ត្រូវបានរដ្ឋអំណាចជម្លៀសមកកាន់ទីកន្លែងមានសុវត្ថិភាព ។ ក្រៅពីនោះនាវាយានយន្ត ១.៣៥៣ គ្រឿង និងនាវានេសាទសមុទ្រ ៤០ គ្រឿង ក៏ត្រូវបានចូលសំចតនៅទីសុវត្ថិភាពដែរ ។
បើតាមស្ថានីយ៍ឧត្តុនិយមប្រទេសនេះ នោះកម្លាំងខ្យល់កម្ររិត ៦ កន្ត្រាក់កម្រិត ៧ ដល់កម្រិត ៨ នឹងវាយប្រហារផ្ទាល់លើដីគោក វេលារំលងអធ្រាតឈានចូលថ្ងៃទី៧ វិច្ឆិកា (ម៉ោង ១ និង ០០ នាទី) ៕