ខេត្តសៀមរាប ៖ បុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារឡឺម៉េរីឌានអង្គរ ប្រមាណជិត ១០០ នាក់បានធ្វើបាតុកម្មតវ៉ាទាមទាឲ្យដកប្រធានផ្នែកវិសកម្មឈ្មោះ ស្រូយ សុខុម ចេញពីការងារនិងទាមទារនូវល័ក្ខខ័ណ្ឌ២ចំណុចទៀតដែលមានវិវាទនៅក្នុងនោះ។ ការតវ៉ារបស់បុគ្គលិកសណ្ឋាគារនេះបានចាប់ផ្ដើមពីម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាយ៥ ស្ថិតនៅបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត ជាប់មន្ទីរពេទ្យគន្ធបុប្ផាអង្គរ តែបានរំសាយទៅវិញនៅវេលាម៉ោង ១១ និង ៣០ នាទីក្នុងថ្ងៃដដែលបន្ទាប់ពីតំណាងអ្នកតវ៉ាបានជួបជាមួយតំណាងភាគីសណ្ឋាគាររួចមកហើយគេសង្កេតឃើញក្រុមសមត្ថកិច្ចជាច្រើននាក់បានដាក់ពង្រាយផងដែ។
ក្រុមអ្នកតវ៉ាបម្រើការងារនៅក្នុងសណ្ឋាគារឡឺម៉េរីឌានអង្គរ បានឲ្យដឹងថា ការធ្វើបាតុកម្មតវ៉ានេះ គឺមាន ៣ ចំណុចដែលត្រូវទាមទារទី១-សូមឲ្យខាងសណ្ឋាគារបន្តកុងត្រាដល់ឈ្មោះ លី លីនដា ចូលបម្រើការងារជាធម្មតាវិញបន្ទាប់ពីភាគីសណ្ឋាគារបានចេញសេចក្ដីជូនដំណឹងបញ្ឈប់ប្រធានរូបនេះកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ទី២-សូមឲ្យឈ្មោះ យិញ ប៉េង ចូលធ្វើការវិញនិងគិតប្រាក់ខែឲ្យចាប់ពីបានបញ្ឈប់កាលកន្លងមក និងទី៣-សូមឲ្យខាងសណ្ឋគារដកឈ្មោះ ស្រូយ សុខុម ចេញពីការងារ។
បន្ទាប់ពីតំណាងអ្នកតវ៉ាបានជួបចចាជាមួយតំណាងសណ្ឋាគារអស់រយៈពេលជិត ២ ម៉ោងរូចមកភាគីទាំងសងខាងបានឯកភាពគ្នារឲ្យរំសាយក្រុមអ្នកតវ៉ា និងបុគ្គលិកណាត្រូវម៉ោងធ្វើការចូលធ្វើការរៀងៗខ្លួនវិញក្រោយពីកិច្ចចរចាបានព្រមព្រៀងគ្នារទុកពេលឲ្យសណ្ឋាគាររកដំណោះស្រាយមានរយៈពេល៥ថ្ងៃខាងមុខ។
នៅក្នុងពេលបុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរ មានជន្លោះដែលនាំឲ្យទៅដល់ផ្ទុះការតវ៉ានោះក៏មានលោក កែវ រក្សា ប្រធានការិយាល័យសណ្ដាប់ធ្នាប់ខេត្តសៀមរាប និងអនុប្រធានមន្ទីរការងារខេត្តផងដែរ បានចុះទៅកន្លែងកើតហេតុនោះ។ តំណាងភាគីខាងសណ្ឋាគារមិនបានបង្ហាញបញ្ជាក់បំភ្លឺដល់អ្នកយកព័ត៌មានជុំវិញបាតុភាពនេះទេ ដោយនៅខណៈពេលចចាមិនឲ្យអ្នកកាសែតចូលរួមស្ដាប់។
ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដីអនុប្រធានមន្ទីរការងារខេត្តសៀមរាប លោក អ៊ឹម ចំរើន បានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែតក្រោយចរចាចប់ថា ខាងសណ្ឋាគារបានសំណូមពរពន្យាពេលរយៈ៥ថ្ងៃដើម្បីរកគន្លឹះដោះស្រយដោយស្រមស្របដែលទទួលយកបាន៕