ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលឆោឡោមួយ ខណៈដែលប្រទះឃើញបុរសម្នាក់វ័យប្រហែលជាង ៣០ ឆ្នាំបានធ្វើអត្តឃាតសម្លាប់ខ្លួនដោយចង.កនឹងដើមស្វាយ ។ ហេតុការណ៍បង្កភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលវេលាម៉ោង ៦ និង ៣០ នាទីព្រឹកក្នុងថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ជាប់នឹងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្រោយពីកើតហេតុភ្លាមៗ នោះមន្ត្រីនគរបាលជំនាញខេត្តសៀមរាប បានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការកោសល្យវិច័យសាកសពបុរសចងកនោះ តែមិនមានករណីឃាតកម្មណាមួយនោះទេ គឺករណីចងកសម្លាប់ខ្លួន។ តែទោះជាយ៉ាងណាសមត្ថកិច្ចពុំទាន់ដឹងនូវអត្តសញ្ញាណដោយជនរងគ្រោះនៅឡើយទេ គ្រាន់តែឃើញជនរងគ្រោះមានអាវពណ៌ស ចងទៅនឹងមែកស្វាយ នៅក្នុងខ្លួនសាកសពរកឃើញមានលុយខ្មែរ២ពាន់រៀលបារីស្វីន ១ កញ្ចប់ដែកកែះ១ ហើយមានកម្ពស់ ១ ម៉ែត្រ ៥៩ សម្បុសខ្មៅ។
មន្ត្រីនគរបាលបន្តថា ក្រោយពីបានពិនិត្យសាកសពរួចកម្លាំងប៉ូលិសបានយកសាកសពទៅរក្សាទុកនៅវត្តស្វាយធំ ដើម្បីរកក្រុមគ្រួសារសាច់ញាតិមកទទួលធ្វើបុណ្យតែពុំមានបងប្អូនណាម្នាក់អះអាងថាស្គាល់ឈ្មោះជនរងគ្រោះនោះទេក៏សម្រេចចិត្តបូជានៅវត្តស្វាយធំតែម្ដង៕