ដឹកឈើ​ប្រណីត​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ទៅ​​រថយន្ត​យី​ឌុបចត​ស្ងៀម ស្លាប់​ពីរ​នាក់ របួស​ម្នាក់​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​ដោយ​គាប​ជាប់​កាប៊ីន​រថយន្ត និង​ម្នាក់ទៀត​ស្លាប់​ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វៀតណាម រីឯ​ម្នាក់ទៀត​ជា​អ្នកបើកបរ​រងរបួស​ស្រាល​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​រថយន្ត​កាមរី​គូទ​ហើម បុក​រថយន្ត​យី​ឌុប​ចត​ស្ងៀម ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង កាលពី​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​ស្នា ក់​ការទិញ​ដំឡូង​មី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

 

​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខេន វិបុល អាយុ​១៦​ឆ្នាំ ជា​ព្រូឡាន មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត និង​អ្នកស្លាប់​ម្នាក់ទៀត​ឈ្មោះ ផល បញ្ញា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​អ្នក​ដែល​ស្លាប់​ខាងលើ ។ ចំណែក​អ្នកបើកបរ​រងរបួស​ស្រាល ត្រូវបាន​គូកន នាំ​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ដោយ​ពុំ​បានដឹង​ពី​អត្តសញ្ញាណ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​គូទ​ហើម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដឹកឈើ​ប្រណីត​ពេញ បើក​បោះពួយ​ចេញពី​ដែន​ជម្រក​ព្រៃ​ការពារ​របស់​អង្គការ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​យ៉ាង​លឿន ។ លុះ​មកដល់​មុខ​ស្នាក់​ការទិញ​ដំឡូង​ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​ពេញ​ផ្លូវ ហើយក៏​ជ្រុល​ចូលមកក្នុង​ស្នាក់ការ​រួច​ក៏​បន្ត​ទៅបុក​រថយន្ត​យី​ឌុប​ដែល​កំពុងតែ​ចត​នៅ​ស្ងៀម​ក្នុង​ស្នាក់ការ​នោះ​បណ្តាល​ឲ្យ​ខ្ទេច​មុខ​ធ្ងន់ធ្ងរ ទៅមុខ​លែងរួច ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា គ្រោះថ្នាក់​នេះ​អាច​បណ្តាលមកពី​រថយន្ត​ខាងលើ​បើកបរ​លឿន​ពេក ហើយ​មកដល់​ចំណុច​ខាងលើ​អ្នកបើកបរ​មិន​បន្ថយល្បឿន ដែល​ក្នុងស្ថានភាព​ផ្លូវ​មាន​ពង្រាយ​ដុំថ្ម​តូចៗ ត្រៀម​ជូ​ស​ជុល​នោះ ធ្វើ​ឲ្យ​រថយន្ត​រអិល​រេ​ចង្កូត​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅបុក​រថយន្ត​យី​ឌុប​តែម្តង ព្រោះតែ​ក្នុង​រថយន្ត​មាន​ផ្ទុក​ទៅដោយ​ឈើ​ប្រណីត​ពេញ​ណែន​ជាច្រើន​ដុំ ទើប​រអិល​ដុំ​ឈើ​ទៅបុក​ពីក្រោយ​នាក់​ទាំងបី​ស្លាប់ និង​របួស​បែបនេះ ។​

06-11-2013

​បច្ចុប្បន្ន  សាកសព​យុវជន​ខាងលើ​ត្រូវ​ក្រុម​គ្រូ​សារ​មក​ទ​ទូល​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី ។ ចំណែក​រថយន្ត​បង្កហេតុ​និង​ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា រង់ចាំ​ដោះស្រាយ​បន្ត ៕

 

Leave a Reply

(*) Required, Your email will not be published