បំបែកសម្បុក​ក្រុម​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​បាន ៨ នាក់​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ សម្បុក​ក្រុម​ចែកចាយ​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បំបែក និង​ចាប់បាន​មុខសញ្ញា​ដែល​ចែកចាយ​ដ៏​សកម្ម​ចំនួន ៨ នាក់ ។ ក្នុង​ប្រតិបត្តិ​ការ​ខាងលើនេះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ចាប់តាំងពីរ​ថ្ងៃទី ០២ ខែ​វិឆ្ឆិកា រហូតដល់​ប​ថ្ងៃទី​៥ ខែវិច្ឆិកា ទើប​ក្របួច​បាន​ទាំង​សម្បុក​តែម្តង ។​

06-11-2013 (1)

​ជនសង្ស័យ​ទាំង ៨ នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ន​មាន ១-​ឈ្មោះ ដន សំ ភេទ​ប្រុស អា​យុ ២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិរ អូ​រត​ម្រៃ ឃុំ​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ខេត្ត​កំពង់​ក​ចាម​, ទី​២-​ឈ្មោះ​ហួត រូ ភេទ​ប្រុស អា​យុង​២៤​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​, ទី​៣-​ឈ្មោះ ផល សែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៤-​ឈ្មោះ ឡុ​ក ចាន់ ស្រី​និ​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ទី​៥-​ឈ្មោះ មាស វាសនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ទី​៦-​ឈ្មោះ ដៀង ស៊ីន​ដេ​ត ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​, ទីក​៧-​ឈ្មោះ ភា​ង ផល ភេទ​ប្រុស អាយុរ​២៦​ឆ្នាំ និង​ទី​៨-​ឈ្មោះ ខ្វាត កែវ​ឡាយ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ក្រុង​ប៉ោយប៉ែត ។​

 06-11-2013

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​ប​តាង​ជាច្រើន ដូចជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ៥ ថង់​តូច ប្រភេទ​គ្រាប់​យ៉ាម៉ា ៣០ គ្រាប់ ជញ្ជីង​សម្រាប់រ​ថ្លឹង​គ្រឿងញៀន ២ គ្រឿង និង​កូន​ថង់​តូចៗ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​ដាវ​សាម​មូ​រ៉ៃ​មួយ​ដើម​ផងដែរ​។​ ​ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ម​ចាត់​ត​ការបន្ត​តាម​និតិ​វិធី ៕

 

Leave a Reply

(*) Required, Your email will not be published