ប្រពន្ធ និង​ប្អូនប្រុស​ម្ចាស់​ក្លឹប “​ឃី​ក្លឹប​” រួមទាំង​បុគ្គលិក​គ្រប់គ្រង​ឃ្លាំង បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​ការធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង​ក្លឹប និង​ជាងផ្សារដែក​បាន​បណ្ដាល​ឲ្យ​មនុស្ស ៣ នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​ក្នុង​អណ្តាតភ្លើង​ដែល​បណ្តាលមកពី​ការធ្លាក់​កម្ទេច​ភ្លើង​ចំ​សា​ឡុង សម្រាប់​អង្គុយ​ក្នុង​បន្ទប់​ខារ៉ាអូខេ បានធ្វើឱ្យ​ឆាបឆេះ ក្លឹប​កម្សាន្ដ​ពេលយប់​យីហោ​ឃី​ក្លឹប ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា ២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាល​វេលា​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃទី​០៦ ខែ វិច្ឆិកា ឆ្នាំ​២០១៣ ។​

06-Nov-2013 (1)

​សាកសព​ដែល​ក្នុង​ហេតុការណ៍​នោះ គឺ​ប្រពន្ធ​របស់​ថៅកែ​ក្លឹប ប្អូនប្រុស​បង្កើត​របស់​ថៅកែ​ក្លឹប និង​បុគ្គលិក​គ្រប់គ្រង​ឃ្លាំង​នៅក្នុង​ក្លឹប​កម្សាន្ត​នោះ ។​

 

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ពួកគាត់​បានឃើញ ផ្សែង និង​ភ្លើង​ហុយ​ចេញពី​ក្នុង​ក្លឹប​រាំ​កម្សាន្ដ​ពេលយប់​មួយ​នេះ បាន​បង្កឱ្យមាន​ការ​ភ្ញាក់ ផ្អើល​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​ទៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ មកជួយ​អន្ដរាគមន៍​បាញ់​ពន្លត់ ប៉ុន្ដែ​ដោយសារតែ​ស្ថានភាព មានការ​លំបាក និង​មាន​ភាពស្មុគស្មាញ ក្នុង​ការជួយ​អន្ដរាគមន៍​នោះ​ទើប បណ្ដាលឱ្យ​ផ្ដាច់ជីវិត​មនុស្ស ៣ នាក់ ក្នុង​អណ្ដាតភ្លើង ក្នុងនោះ​រួមមាន​ប្រពន្ធ​របស់​ថៅកែ​ក្លឹប​ប្អូនប្រុស​បង្កើត​របស់​ថៅកែ​ក្លឹប ដែលជា​អ្នកមើល​ការ​ទូទៅ និង​បុគ្គលិក​ម្នាក់ ដែល​កាន់​ឃ្លាំង​នៅក្នុង​ក្លឹប ។​

 

​ប្រធានការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ បាន​រាយការណ៍​នៅ​កន្លែងកើតហេតុ​ថា ក្នុង​ប្រតិ​ប​ត្ដិ​ការជួយ​អន្ដរាគមន៍​អគ្គិភ័យ ឆេះ​ក្លឹប​កម្សាន្ដ​ឈ្មោះ ឃី ក្លឹប​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង រហូតដល់​រលត់ ប៉ុន្ដែ​គួរឱ្យ​សោកស្ដាយ​ជាទីបំផុត ដែល​ធ្វើឱ្យ​មនុស្ស ៣​នាក់ ដែល​កំពុង​ស្ថិតនៅ ក្នុង ក្លឹប​មើល​ការខុសត្រូវ ក្នុងការ​ជួសជុល និង កែលំអរ​ក្លឹប​បន្ថែម​នោះបាន​ស្លាប់ ដោយ សារ​ភ្លើង ។ ក្នុង​ប្រតិ​ប​ត្ដិ​ការជួយ​អន្ដរាគមន៍​ពន្លត់​អគ្គិភ័យ នេះ​ពិត​ជាមាន​លក្ខណៈ ស្មុគស្មាញ និង​លំបាក ដោយសារតែ ថៅកែ​ក្លឹប​បានធ្វើ​ក្លឹប​របស់ខ្លួន​សាំញ៉ាំ​ពេក ពិបាក​ចូលទៅ​បាញ់​ពន្លត់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កំពុងស្ថិត​នៅក្នុង​ក្លឹប ។ ម្យ៉ាងវិញទៀត ថៅកែ​ក្លឹប មាន​ដាក់​បំពង់ ពន្លត់​អគ្គិភ័យ​ដែរ ក៏ប៉ុន្ដែ នៅពេល​កើតហេតុ បែរជា​មិន​យកទៅ​ប្រើ ប្រាស់​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ យ៉ាង​ដូច្នេះ ។​

06-Nov-2013 

​សូមបញ្ជាក់ថា មូលហេតុ​អគ្គីភ័យ​ខាងលើ​បណ្ដាល​មក ពី​ជាងផ្សារដែក បាន និង​កំពុង​ជួសជុល​បន្ទប់​បន្ថែម និង​កែ លំអរ​ក្លឹប ស្រាប់តែ​កម្ទេច​ភ្លើង​បាន​ធ្លាក់​មក​ចំ សា​ឡុង និង​ពូក​សម្រាប់​អង្គុយ​នៅក្នុង បន្ទប់​ខារ៉ាអូខេ ទើប​បណ្ដាលឱ្យមាន​អគ្គិភ័យ កើតឡើង​តែម្ដងទៅ ខណៈដែល​ជនរងគ្រោះ ៣​នាក់​មាន​ស្រី​ម្នាក់ ប្រុស​២ កំពុង​មើល​ការ ខុសត្រូវ​នៅក្នុង​ក្លឹប ត្រូវបាន​ភ្លើង​ឆាប ឆេះ ស្លាប់​នៅក្នុង​អណ្ដាតភ្លើង​តែម្ដង ជួយសង្គ្រោះ មិនទាន់​នោះឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published