ខេ​មមីស (CAMEMIS) កម្ពុជា​រួមជាមួយ​សាកលវិទ្យាល័យ​ឡឺ​ហាយ​ (Lehigh University) ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ​ លើ​មុខងារ​សុខភាព​សិស្ស​ និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស ​បញ្ចប់​ការសិក្សា (Alumni) សម្រាប់​អង្គការ Caring for Cambodia

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ កាលពីពេល​ថ្មីៗ​នេះ ខេ​មមីស (CAMEMIS) កម្ពុជា​រួមជាមួយ សាកលវិទ្យាល័យ​ឡឺ​ហាយ​សហរដ្ឋអាមេរិក (Lehigh University)​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ភាពជា​ដៃគូ​លើ​គម្រោង​ដើម្បី​អភិវឌ្ឍ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ​លើ​មុខងារ​សុខភាព​សិស្ស (Health Student)​និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា (Alumni Module) សម្រាប់​អង្គការ Caring for Cambodia​។

 

​លោក ស៊ុន រ៉ា​ពី​ដ​តំណាង ខេ​មមីស (CAMEMIS) កម្ពុជា បាន​រៀបរាប់ថា​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS) ដែលជា​ប្រព័ន្ធ​មួយ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សាលារៀន សាកលវិទ្យាល័យ​ឬ​ស្ថាប័ន​អប់រំ​នានា ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​គ្រប់គ្រង​ការងាររដ្ឋបាល​សំខាន់ៗ របស់​សាលារៀន​ទាំងមូល​ដូចជា​ការគ្រប់គ្រង​សិស្ស គ្រូ បង្រៀន ម៉ោង​បង្រៀន ការបង់ថ្លៃ​របស់​សិស្ស​ការបង់​ប្រាក់ខែ​គ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រង​ថ្នាក់រៀន​និង​បរិក្ខារ​សិក្សា​កាល វិភាគ​សិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅ​សិក្ខាគារិក​ជាដើម​។​

 

​លោក​បាន​បន្ថែមថា ជាការ​ពិតណាស់ ប្រទេស​កម្ពុជា​នៅ​មិនទាន់មាន​សាលារៀន ឬ​សាកលវិទ្យាល័យ​ណាមួយ​ដែល​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ​ដែលមាន​លក្ខណៈ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​អាច​ប្រើប្រាស់​បាន​នៅលើ​បណ្តាញ​អី​ន​ធឺ​ណែ​ត​នោះទេ បើទោះបីជា​មានការ​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​សិស្ស ឬ​គណនេយ្យ​ខ្លះៗ តែ​ពិត​ជាមាន​តិចតួច​ណាស់​។ ហេតុ​ដូចនេះហើយ បានជា​ខេ​មមីស (CAMEMIS) ត្រូវបាន​អភិវឌ្ឍ​ឡើង ដែល​នឹង​លើក​ប្រសិទ្ធិភាព​ការងារ ក៏ដូចជា​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា ព្រមទាំង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​រដ្ឋបាល​របស់​សាលារៀន ឬ​សាកលវិទ្យាល័យ​នានា ហើយ​ដែល​នឹង​ជួយ​ជំរុញ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​យើង​។

 

​លោក​សាស្ត្រាចារ្យ Ronald Crane​អ្នកដឹកនាំ​គម្រោង​របស់​សាកលវិទ្យាល័យ ឡឺ​ហាយ​សហរដ្ឋអាមេរិក (Lehigh University) បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​មាន​គម្រោង​សហប្រតិបត្តិការ​ជាមួយ​អង្គការ Caring for Cambodia​ដើម្បី​បង្កើត​ប្រព័ន្ធគ្រប់គ្រង​អប់រំ​សម្រាប់ បម្រើអោយ​សាលារៀន​ក្នុង​ខេត្តសៀមរាប​ទាំង ២៣ កន្លែង ដែលមាន​ចំនួន​សិស្ស​ប្រមាណ ៦៥០០​នាក់​។​បន្ទាប់ពី ក្រុម​អ្នកជំនាញ​របស់​សាកលវិទ្យាល័យ បាន​ចុះ​ដោយផ្ទាល់​ដើម្បី​ប្រមូល​ព័ត៌មាន វិភាគ​ពី​តម្រូវការ​របស់​សាលារៀន​ទាំងនោះ ក្រុម​អ្នកជំនាញ​របស់​សាកលវិទ្យាល័យ​បានផ្តល់​អនុ​សាស្ត្រ និង​ជ្រើសរើស​ការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS)​ដោយហេតុថា​រាល់​មុខងារ​របស់ ខេ​មមីស (CAMEMIS)​បាន​បំពេញ​សេចក្តីត្រូវការ​ទាំងស្រុង​សម្រាប់​គ្រប់គ្រង​សាលារៀន និង​មាន​ជម្រើស​ជាច្រើន​ភាសា ជាពិសេស​ភាសា អង់គ្លេស និង​ខ្មែរ ហើយ​ក្រុម​អ្នកជំនាញ​នឹងធ្វើ​ការអភិវឌ្ឍ​បំពេញបន្ថែម​ប្រព័ន្ធ​នេះ​លើ​មុខងារ​សុខភាព​សិស្ស និង​មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា​។

 

​មុខងារ​សុខភាព​សិស្ស (Health Student) គ្រប់គ្រង​លើ​ប្រវត្តិ​សុខភាព​របស់​សិស្ស​នីមួយៗ ព័​ត៌​ចាក់​ថ្នាំ​វ៉ាក់សាំង កំណត់ត្រា​អំពី​បញ្ហា​ធ្មេញ ពេលវេលា​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​នា​ថ្ងៃ​អនាគត​។​ល​។ ចំពោះ មុខងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា (Alumni Module) គ្រប់គ្រង​លើ​លទ្ធផល​ក្រោយ​ការសិក្សា​របស់​សិស្ស​ព្រមទាំង​កត់ត្រា​នូវ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការសិក្សា​ដូចជា​ការងារ ជាដើម​។​

 

​សូមជម្រាបថា បន្ទាប់ពី​ប្រកាស​ដាក់អោយ​ប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ ខេ​មមីស (CAMEMIS)​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រួចមក​ខេ​មមីស (CAMEMIS) កម្ពុជា បានទទួល​ការស្នើសុំ​ចុះឈ្មោះ​ប្រើប្រាស់​ជា​បន្ត​បន្ទាប់ពី​សាលារៀន និង​សាកលវិទ្យាល័យ​នានា​។ ខេ​មមីស (CAMEMIS) កម្ពុជា បាន​នឹង​កំពុង​រៀបចំ​បទ​បង្ហាញ ក៏ដូចជា​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​បន្តបន្ទាប់​ទៀត​ទៅតាម​សំណូមពរ​របស់​គ្រឹះស្ថាន​អប់រំ​នានា ៕

 

​ព័ត៌មាន​ទំនាក់ទំនង​    ​    ​    ​
​ទូរស័ព្ទ​    ​088-8555-855
​​Email: [email protected]
​​Website: www.camemis.com.kh

ព័ត៌មាន​លម្អិត​អំពី​
Lehigh University សូម​ចូល www.lehigh.edu
​​អង្គការ Caring for Cambodia សូម​ចូល​www.caringforcambodia.org

06-11-2013 (2) 06-11-2013 06-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published