ខេត្តកំពត ៖ បុរសម្នាក់ដែលជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធដ៏កក្រើកក្នុងទឹកដីខេត្តកំពត ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបង្ហាញមុខជាសាធារណៈកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០១៣ បន្ទាប់ពីចាប់ខ្លួនតាមដីកា១0ករណី ប្រព្រឹត្តក្នុងឆ្នាំ២០០៤ ហើយរត់គេចខ្លួនទៅប្រទេសថៃបាត់អស់មួយរយៈ ។
ដោយមានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពត ខេត្តកោះកុង និងសមត្ថកិច្ចប្រទេសថៃ ទើបចាប់ខ្លួនជនសង្ស័យបាន ធ្វើឡើងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៣ ក្នុងស្រុកក្លងយៃ ខេត្តត្រាត ប្រទេសថៃ។ ជនសង្ស័យមានឈ្មោះ មិន នីម ហៅ ឯម យ៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិកោះម៉ាក់ប្រាង្គ ឃុំបឹងសិលា ស្រុកកំពង់ត្រាច ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕