គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​សម្លាប់​មនុស្ស​ម្នាក់ និង​៤ នាក់​របួសធ្ងន់ បន្សល់​តែ​ទារក​មិន​ដឹងអី​

, , Leave a comment

​ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង និង ៤ នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយដែល​បណ្តាលមកពី​រថ​យន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍ បុក​ជាមួយនឹង​គោយន្ត​កែច្នៃ ។ ហេតុការណ៍​គ្រោះថ្នាក់​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១៩ និង ៩ នាទី យប់​ថ្ងៃទី​៥ ខែ​វិឆ្ឆិកា ឆ្នាំ ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រ​ពាំ​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

06-11-2013 (2)

ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ គីប លាន អាយុ ៣៨​ឆ្នាំ  មានមុខរ​បរជា​អ្នករត់​តាក់ស៊ី មាន​ទៅ​លំនៅ​ក្នុង​ខេត្តសៀមរាប ។ ចំណែក​អ្នកបើក​គោយន្ត​កែច្នៃ​ដែល​ដឹកឈើ​ស្រឡៅ​មូល​ត្រូវបាន​ស្គាល់ឈ្មោះ យ៉ែម អួន ភេទ ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ត្រាំ​ខា ឃុំ ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

06-11-2013 (5)

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ដឹក​ភ្ញៀវទេសចរ ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0540 បាន​ដឹក​ភ្ញៀវ​ទេសចរណ៍ ជនជាតិ​រុស្ស៊ី ពី​នាក់​ប្តី​ប្រព​ន្ឋ និង​ទារក​អាយុប្រមាណ ៥​ទៅ ៦ ខែ ចេញពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តសៀមរាប ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​កា​ម៉ា​រី​ឆ្លាម​បុក​ជាមួយ​គោយន្ត​កែច្នៃ​ដឹកឈើ​​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​ចត​ចោល​នៅមុខ​ផ្ទះ​គេ​។ ចំ​ណែ​រថ​យន្តកា​ម៉ា​រី និង គោយន្ត​កែច្នៃ​ដឹកឈើ​នោះ​ត្រូវបាន​ឈើ​ចាក់​ជាប់​គ្នា បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ត្រូវបាន​គៀប​ជាប់​នឹ​ចង្កូតរថយន្ត ស្លាប់​នៅក្នុង​រថយន្ត​។​

06-11-2013

​ដោយឡែក​ស្ត្រី​ជនជាតិ​រុស្ស៊ី របួសធ្ងន់ បាក់​ចង្កេះ ចំពោះ​ឪពុក​ទារក​បែក​មុខមាត់ រីឯ​អត្តសញ្ញាណ​មិនទាន់​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយសារ​ជនរងគ្រោះ​ស្ថិតនៅក្នុង​សភាព​គួរអោយ​ព្រួយបារម្ភ​ណ៍​។  ចំណែក​អ្នកបើក​គោយន្ត​កែច្នៃ​ដែល​ដឹកឈើ​ស្រឡៅ​មូល រងរបួស​ធ្ងន់ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំងអស់ កំពុងតែ​ស្នាក់​នៅក្នុង គ្លីនិក​ឯកជន មួយ​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ ។ រីឯ​ទារក​សំណាង​ម្នាក់​នោះ​មិន​បណ្តាល​ឲ្យ​មាន​របួស​ទេ​។​

06-11-2013 (3)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ទៅដល់​កន្លែង និង​ធ្វើការ​អន្តរាគមន៍ ហើយ​ធ្វើការ​ស្ទូច យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​រក្សាទុក និង​រងចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ​តាមច្បាប់​៕

  06-11-2013 (4)   06-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published