ក្រុម​មេដឹកនាំ​អាហ្វ្រិក ជួបគ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​សាធារណរដ្ឋ​កុង​ហ្គោ​

, , Leave a comment

​សាធារណរដ្ឋ​កុង​ហ្គោ ៖ ក្រុម​មេដឹកនាំ​អាហ្វ្រិក​បានចាប់ផ្ដើម​កិច្ចពិភាក្សា​ពីថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការបន្ថែម​កម្លាំង​ជំនួយ​ដល់​កងពលតូច​ពិសេស​របស់​អ​.​ស​.​ប​.​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​រួចហើយ ខណៈ​ក្រុម​ឧទ្ទាម​នៅ​ទីនោះ​ត្រូវបាន​បង្ខំ​ឲ្យ​ដកថយ​។​ ​ប្រធានាធិបតី​អ្រា​ហ្វិ​ក​ខាងត្បូង​លោក Jacob Zuma បាន​បើក​កិច្ចពិភាក្សា ដោយ​ជំរុញ​ឲ្យ​ក្រុម​សហ​សេ​វឹក​មេដឹកនាំ បន្តធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ចាត់វិធានការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​បន្ទាន់ៗ ដើម្បី​ស្ដារ​សន្តិភាព និង​ស្ថិរភាព​ឡើងវិញ​។​

 

​លោក​Zuma កំពុង​ទទួលភ្ញៀវ​ក្រុម​មេដឹកនាំ​មកពី​សហគម​ន៍​អភិ វឌ្ឍន៍​អ្រា​ហ្វិ​ក​ខាងត្បូង (SADC) ១៥​ប្រទេស និង​មេដឹកនាំ​នៃ​រដ្ឋ​ជិតខាង​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោល​ខ្លះ នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​ប្រេ​តូ​រី​យ៉ា​។ កងពលតូច​អន្តរាគមន៍​អ​.​ស​. ប​.​ចំនួន​៣០០០​នាក់ នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​កុង​ហ្គោ ត្រូវបាន​យកមក​ពី​ប្រទេស​ម៉ាឡាវី អាហ្វ្រិក​ខាងត្បូង និង​តង់​ហ្សា​នី​។ កងពលតូច​នេះ​បាន​ចូលរួម​នឹង​កម្លាំង​ថែរក្សា​សន្តិភាព​១,៧ ម៉ឺន​នាក់​ដែល​គេ​បាន​ពង្រាយ​រួចហើយ ក្នុងប្រទេស​នេះ ប៉ុន្តែ​គេ​ទទួល​បេសកកម្ម​ពិសេស​មួយ ដើម្បី​ជួយ​កងទ័ព​កុង​ហោ្គ​បង្ក្រាប​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់​នេះ​។ ក្រសួងមហាផ្ទៃ​កុង​ហ្គោ កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​ពី​ជោគជ័យ​ទាំងស្រុង​លើ​ឧទ្ទាម M23​។​

 

​កាលពី​ថ្ងៃ​ចន្ទ​កងពលតូច​នេះ​បានធ្វើ​អ្វីដែល​គេ​ជឿថា ជាការ​ប្រយុទ្ធ​ដោយផ្ទាល់​ដំបូង​ប្រឆាំង​ក្រុម​ឧទ្ទាម M23 ចាប់តាំងពី​កងទ័ព​កុង​ហ្គោ បានចាប់ផ្ដើម​ការវាយប្រហា​រ​ធំ​មួយ​ទៅលើ​ក្រុម​ឧទ្ទាម​កាលពី​ចុងខែ​តុលា និង​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​រឹង M23​។ កងទ័ព​ពេលនេះ​កំពុង​បន្ត​តាម​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​មិន​ព្រម​ស្លាប់​ដែល​សម្ងំ​លាក់ខ្លួន​នៅក្នុង​តំបន់​ព្រៃភ្នំ​ខៀវស្រងាត់​ជាប់​ព្រំដែន​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​។​

19 Story 01(B)

​ក្នុង​សុន្ទរកថា​បើក​លោក Zuma បាន​ថ្លែងថា គំនិត​ផ្ដួចផ្ដើម​សំខាន់ៗ​កំពុង​ត្រូវ​បានទទួល​ធ្វើ​និង​គាំទ្រ​ដោយ​ក្របខណ្ឌ​អ​.​ស​.​ប​.​ដើម្បី​សន្តិភាព និង​សន្តិសុខ​នៅ​កុង​ហ្គោ​និង​តំបន់​បឹង​ធំ​ដើម្បី​ឈាន ដល់​ដំណោះស្រាយ​នយោបាយ​ចំពោះ​ហេតុផល​អស្ថិរភាព​មូល​-​ដ្ឋា​ន​នៅក្នុង​តំបន់​៕

 

Leave a Reply

(*) Required, Your email will not be published