ក្នុងមួយជីវិតលោកអ្នកយើងជឿជាក់ថា ប្រហែលជាធ្លាប់ជួបនឹងឧបទ្ទវហេតុដេកគ្រេច.ក ដោយអាការបែបនេះកើតមានឡើងក្រោយពេលភ្ញាក់ពីដំណេក ។ ទោះបីជាគេមិនអាចពិសោធបានថា ជាអាការគ្រេច.កពិតមែន ឬអត់ក្តីក៏អាការបែបនេះ វាបង្កការឈឺចុកចាប់មិនអន់ប៉ុន្មានឡើយ ។ តើអាការគ្រេច.កគឺជាអ្វីបាត់ដោយខ្លួនឯងដែរឬអត់ ចាំបាច់លេបថ្នាំដែរឬទេ ?
មូលហេតុ
គ្រេច.ក ជាអាការកើតចេញពីការឈឺចុកចាប់សាច់ដុំភ្លាមៗ ក្រោយពេលភ្ញាក់ពីដំណេកដែលអាចកើតមាននៅត្រង់ក ឬចំហៀងណាមួយ ។ ការងាកឆ្វេងងាកស្តាំមិនបានស្រួលកម្រើកឆ្អឹងថ្គាមក៏មិនសូវបានព្រមទាំងឈឺក្បាលទៀតផង ។ ប្រសិនបើអាការធ្ងន់អាចស្ពឹកទៅដល់ដៃ ឬដើមស្មាផងដែរ ។
វិធីដោះស្រាយ
ប្រសិនបើក្រោយពេលភ្ញាក់ពីដំណេក ហើយកើតមានអាការគ្រេច-កនោះ គឺថ្ងៃ ទីមួយ យើងណែនាំឱ្យអង្គុយក្នុងចលនាមួយតាម សម្រួល ។ ប្រើក្រណាត់ត្រជាក់ស្អំនៅលើសាច់ដុំ ដែលឈឺដើម្បីឱ្យ សាច់ដុំរលាមកវិញ ។
ថ្ងៃទីពីរ បន្តការស្អំទៅទៀត ដើម្បីកាត់បន្ថយអាការរលាកសាច់ដុំផ្អាកធ្វើសកម្មភាព-ក រយៈពេល ពី ១ – ២ ថ្ងៃ នោះអាការឈឺនឹងបានធូរស្បើយជា ធម្មតានៅក្នុងរយៈពេលតែ ៧ ថ្ងៃ ។ ប៉ុន្តែក្នុងករណីមានអាការឈឺ-កខ្លាំង អាចទទួលទានឱសថទប់ស្កាត់អាការរលាក និង ថ្នាំប៉ារ៉ាសេតាម៉ុល ពេលក្តៅខ្លួនតែប៉ុណ្ណោះ ។
ការជ្រើសរើសខ្នើយកើយឱ្យបានសមរម្យជាមួយនឹង-ក ក៏ជាទង្វើមួយយ៉ាងសំខាន់ ជួយឱ្យលោកអ្នក ដេកបានលក់ស្រួលមិនឈឺ-កដែរ ។ ខ្នើយដែលអ្នកគួរជ្រើសរើសយកគឺមានទំហំធំវែង ហើយក្រាស់ល្មម មិនទន់ពេក ឬ រឹងពេក ។ ខ្នើយដែលចាត់ ទុកថាអាចប្រើការបានគឺក្រោយពេលកើយហើយនៅរក្សាកម្ពស់បានប្រមាណជា ៦ សង់ទីម៉ែត្រ ទើបធ្វើឱ្យករបស់អ្នកមិនកោងពេកឬក៏ងើយពេក ៕