ការ​ស្លៀក​សិច​ស៊ី​របស់​យុវតី​ខ្មែរ នា​យុគ​សម័យនេះ ជាដើម​ចម​នៃ​អំពើ​ចាប់រំលោភ​ដោយ​ប្រយោល​!

, , Leave a comment

​ការ​ស្លៀកពាក់​របៀប​សិច​ស៊ី​របស់​យុវតី​មួយចំនួន​មិន​ថា ជា​សិស្ស និស្សិត ឬក៏​ជា​បុគ្គលិក​ក្រុមហ៊ុន គឺជា​ដើមចម​នៃ​ការដុត​រោល​តណ្ហា​ពោល គឺ​មើលទៅ​វា​មិន​សមរម្យ​ទេ ព្រោះ​ការ​ ស្លៀកពាក់​បែប​ហ្នឹង​វា​ហួសហេតុ​ពេក​។ អ្នក​ដែល​បាន​ស្លៀក​ខ្លីៗ សិច​ស៊ី​ទាំងនោះ នៅពេលដែល​គេ​ជិះ​ម៉ូតូ​ទៅណា​មក​ណា គេ​តែងតែ​យក​អាវ​សម្រាប់​ពាក់​ទៅ​គ្រប​បាំងបិទ​ពីលើ​។ ការបិទបាំង​របៀបនេះ ជូន​កាល​ធ្វើឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នកដទៃ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាយថាហេតុ​។​

khmer sexy (4)

​យុវតី​នៅក្នុង​សង្គម​ខ្មែរ​យើង​កាន់​តែមាន​អ្នក​ស្លៀក ពាក់​សិច​ស៊ី​ស្រើបស្រាល​មើលទៅ​គួរឱ្យ​ញាក់សាច់​ហើយ​ការ​ស្លៀកពាក់​ខើច​ខ្លី​របៀបនេះ នៅតាម​ទីជនបទ​ពុំ​សូវ​មាន​ទេ តែបើ​យើង​ក្រឡេកមើល​ទៅតាម​បណ្ដា​ប្រជុំជន​សំខាន់ៗ​ដូចជា​យុវតី​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្ដង ដែល​មានការ​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​យ៉ាង​សំបូរបែប​។

khmer sexy (3)

ចំពោះ​យុវតី​ដែលជា​សិស្ស​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន មាន​ទម្លាប់​ស្លៀក​ខ្លីៗ​ទៅតាម​ចំណង់​ចំណូល​ចិ​ត្ដ និង​ទៅតាម​គ្នីគ្នា​។ មាន​ភាព​ប្លែក​ភ្នែក​ជាច្រើន​ដូចជា​ពីមុន​អាវ​គេ​សម្រាប់តែ​ពាក់​ប៉ុណ្ណោះ តែ​មក​ពេលនេះ គេ​យក​អាវ​ទៅ​ស្លៀក​ជាមួយ​សំពត់ ឬ​ខោ​ទៅវិញ​។ ការ​ស្លៀកពាក់​ខ្លី​ខើច​លើ ខើច​ក្រោម​ដូច្នេះ គឺ​វា​មិនល្អ​ទេ ព្រោះ​វា​មិនមែនជា​ប្រពៃណី​ខ្មែរ ហើយ​វា​គ្រាន់តែ​ការបង្ហាញ​ខ្លួន​របស់​យុវតី​មួយចំនួន ដែល​គ្មាន​ការ​ខ្មាស់អៀន​ប៉ុណ្ណោះ​។

khmer sexy (1)

​ដូច្នេះ​យុវតី​ខ្មែរ យើង​ដែលមាន​របៀប​គួរតែ​ស្លៀកពាក់​ឱ្យបាន​សមរម្យ​ដោយ​មិនត្រូវ​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី​ពេក​ទេ ព្រោះ​វា​អាចឱ្យ​ប្រុសៗ​មើលងាយ និង​រិះគន់​ដោយ​មិន​សំចៃមាត់​ឡើយ​។ វា​មិន​គ្រាន់តែ​បានបង្ហាញ​ឱ្យឃើញ​ភាព​ស៊ី​វិ​ល័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ភាព​ស្រៀវ​ស្រើប​និង​រំជើបរំជួល​។ ភាព​ស្រៀវ​ស្រើប​បែបនេះ​ជា​ទង្វើ​ដែល​បាន​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​និង បានបង្ហាញ​នូ​វច​រឹត​លក្ខណៈ​អសីលធម៌ ដែល​អាច​នាំទុក្ខ​ដល់​ខ្លួនឯង​។

 khmer sexy (2)   

​បញ្ហា​នេះ​ក៏​អាចមាន​ការប៉ះពាល់​ដល់​សតិ​អារ​ម្មរណ៍ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​ការ​ស្លៀកពាក់​ខើច​ខ្លី ធ្វើឱ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ស្រើបស្រាល ដែល​អាច​ជំរុញឱ្យមាន​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​។ ប្រសិនបើ​យុវតី​ខ្មែរ​រៀន​ទម្លាប់​ស្លៀកពាក់​ខ្លី​សមល្មម​នោះ វា​មិនមាន​ការប៉ះទង្គិច​ទៅលើ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឬ​នាំឱ្យមាន​ផលវិបាក សម្រាប់​ខ្លួនឯង​នោះទេ​៕

khmer sexy (5)

 

Leave a Reply

(*) Required, Your email will not be published