ប្រទេសម៉ាឡេស៊ី ៖ ស្ដ្រីជនជាតិម៉ាឡេស៊ីមួយរូបដែលមានសម្ផស្សស្រស់ស្អាត មានគ្រួសាររស់នៅដោយសុខសាន្ដ ប៉ុន្ដែស្ដ្រីភរិយាបែរជាស្រឡាញ់ចូលចិត្ដបណ្ដាញសង្គម Facebookខាំ្លងពេក ធ្វើឱ្យនាងសម្រេចថតរូបភាពសិចស៊ីដោយខ្លួនឯងក្នុងស្ថានភាពមានតែខោអាវទ្រនាប់ ប៉ុណ្ណោះ ក្នុងគោលដៅបង្ហាញសម្រស់ដូចស្ដ្រីនៅលីវទូទៅដែលបង្ហោះរូបភាពសិចស៊ីដូចគ្នានេះដែរ ដើម្បីឲ្យចុច Like និង Comment បានច្រើន។
ពេលប្ដីរបស់នាងបានមើលឃើញរូបភាពទាំងនោះ ក៏មានការខឹងសម្បាយ៉ាងខ្លាំងដោយមិននឹកស្មានថា ប្រពន្ធរបស់ខ្លួនហ៊ានលះបង់បែបនេះនៅលើបណ្ដាញសង្គមមួយនេះ ភ្លេចគិតថាខ្លួនមានគ្រួសាររួចទៅហើយ ។ បុរសជាស្វាមី ខឹងស្ទើរកកឈាម ពេលឃើញរូបសិចស៊ីរបស់ប្រពន្ធជា ច្រើនសន្លឹកនៅលើហ្វេសប៊ុក ក៏សម្រេចចិត្ដសុំលែងលះតែម្ដង កុំឱ្យមានរឿងរ៉ាវ ថ្ងៃក្រោយ ៕