នាវា​ជួប​ឧ​បវ​ទ្ទ​ហេតុ​សម្លាប់​មនុស្ស នៅ​ប៉ាត់​តា​យ៉ា គឺ​បណ្តាលមកពី​បុរស​បញ្ជា​នាវា​ជា​ជន​ញៀន​ថ្នាំ​

, , Leave a comment

​យោងតាម​ប្រភពព័ត៌មាន Daily News បាន​ចុះផ្សាយ​ថា អ្នកបញ្ជា​នាវា​រូបនោះ​បានដឹង​ពី​បញ្ហា​នេះ ដូច្នេះ​រូបគេ​ក៏បាន​បិទ​ភ្លើង ដើម្បី​ជួសជុល ។ តែ​រូបគេ​មិនបាន​ចេញ​ការប្រកាសអាសន្ន​ណាមួយ ដល់​ក្រុម​អ្នកដំណើរ​ទេ​។ ពួក​សា​ក្ស៊ី​បាន​ឲ្យ​ដឹងថា នៅពេល​ដែលមាន​បញ្ហា ក្រុម​ទេសចរ​បាននាំគ្នា​ប្រញាប់ប្រញាល់រ​ត់ទៅ​ជាន់​ខាង​លើ​នៃ​នាវា ជាហេតុ​ជំរុញ​ឲ្យ​មានការ​ក្រឡាប់​លិច​តែម្តង​។​

THAILAND-TOURISM-ACCIDENT-SEA

​គួ​រម្លឹកថា កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន នាវា​ផ្ទុក​អ្នកដំណើរ​ជាង​២០០​នាក់​មួយគ្រឿង​នោះបាន​លិច នៅ​ចំនុច​មួយ​នៃ​តំបន់​រមនីយដ្ឋាន ប៉ាត់​តា​យ៉ា ប្រទេស​ថៃ កាលពី​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​។ ដំបូង​ឡើយ មាន​សេចក្តីរាយការណ៍​ថា អ្នកស្លាប់​មាន​ដល់​ទៅ​៧​នាក់​។ ប៉ុន្តែ​ក្រោយមក អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ថៃ​អះអាងថា មានតែ​៦​នាក់​ទេ ក្នុងនោះ មាន​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ ចិន​ម្នាក់ និង​ថៃ​៣​នាក់​។ ក្រៅពីនេះ មាន​មនុ​សុ្ស​១៨​នាក់​ផ្សេងទៀត​ត្រូវរបួស​។​

 patya (1) 

​អ្នកបញ្ជា​នាវា វ័យ​៤២​ឆ្នាំ​រូបនេះ​បាន​ចូល​សារភាព កាលពី​យប់​ថ្ងៃកើតហេតុ​ថា រូបគេ​គឺជា​ជន​ញៀន​ថ្នាំ ហើយ​ទាក់ទង​នឹង​ឧប្បត្តិហេតុ​លើក​នោះ គេ​បាន​បញ្ជាក់ថា គេ​បាន​សេព​គ្រឿងញៀន មុនពេល​ទៅ​បំពេញភារកិច្ច​នៅ​ថ្ងៃកើតហេតុ​។ គេ​បញ្ជាក់ទៀតថា រូបគេ​និង​ក្រុម​នា​វឹក​របស់ខ្លួន​បាន​បាត់បង់​ម្ចាស់ការ លើ​ការបញ្ជា​នាវា ជាហេតុ​នាំ​ឲ្យ​នាវា​មួយគ្រឿង​នោះ​រក​ទិសដៅ​ប្រាកដ​មិនឃើញ មុនពេល​ជ្រុល​ទៅបុក​ដុំថ្ម បណ្តាល​ឲ្យ​មានទឹក​ជ្រាបចូល​តាម​រន្ធ​ធ្លុះ នៅក្រោម​នាវា​។ ក្រោយមក ទើ​បណ្តាល​ឲ្យ​លិច​តែម្តងទៅ​។ ក្នុងពេលនោះ មិនមាន​អាវ​ពោង និង​ឧបករណ៍​សុវត្ថិភាព​គ្រប់គ្រាន់ នៅលើ​នាវា​ទេ ។​

patya (1)

​បុរស​ជា​អ្នកបញ្ជា​នាវា​ដែល​បាន​លិច​នៅ ប៉ាត់​តា​យ៉ា បាន​សារភាពថា រូបគេ​គឺជា​ជន​ញៀន​ថ្នាំ ហើយ​បញ្ជាក់ទៀតថា ខណៈ​បំពេញភារកិច្ច​ក្នុងពេល​កើតហេតុ​នោះ រូបគេ​បាន​សេព​គ្រឿងញៀន ក្នុង​កម្រិត​ដ៏​ខ្ពស់​៕

 

Leave a Reply

(*) Required, Your email will not be published