ប្រធានាធិបតី​អេ​ហ្ស៊ី​ប ម៉ូ​ហា​ម៉េ​ដ មួរ​ស៊ី ពង្រឹង​ជំហរ​ឲ្យ​តុលាការ​កាត់ទោស​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​

, , Leave a comment

​ប្រទេស​អេ​ស៊ី​ប ៖ ប្រធានាធិបតី​អស់អំណាច​របស់​អេ​ហ្ស៊ី​បលោក ម៉ូ​ហា​ម៉េ​ដ មួរ​ស៊ី បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​កាលពី​ងៃ​ចន្ទ នៅ​ថ្ងៃ​ទីមួយ​នៃ​ជំ​នុំ​ជ​ម្រះ​រូបលោក​ពីបទ​ញុះញង់​ឲ្យ​សម្លាប់​មនុស្ស ដោយ​ទាត់ចោល​ភាពស្របច្បាប់​របស់​តុលាការ និង​ទាមទារ​ឲ្យ​គេ​កាត់ទោស​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​។ នេះ​បើ​យោងតាម​រាយការណ៍​របស់​ទីភ្នាក់ងារ AFP ។​

 

​នៅក្នុង​ការបង្ហាញ​ខ្លួន​ជា​សា​ធា រណៈ​លើកដំបូង​របស់លោក​តាំងពី​យោធា​បាន​ផ្ដួលរំលំ​លោក​កាលពី​ខែកក្កដា លោក​មួរ​ស៊ី មានការ​ឈឺចិត្ត និង​បាន​ជេ​រប្រមាថ​ធ្ងន់ៗ​នៅក្នុង​បន្ទប់​តុលាការ​បណ្ដោះអាសន្ន​នៅឯ​សាលា​ប៉ូលិស​មួយ នៅ​ភាគ​ខាងកើត​នៃ​ក្រុង​គែរ ដែល​សវនាការ​លោក ត្រូវបាន​ព​ន្យា​រ​ពេ​ល​រ​​ហូត​ដល់​ថ្ងៃទី​៨​ខែមករា​។ ជន​អ៊ីស្លាម​និយម​រឹងរូស​រូបនេះ​បាន​ប្រាប់​តុលាការ​ថា ខ្ញុំ គឺជា​បណ្ឌិត ម៉ូ​ហា​ម៉េ​ដ មួរ​ស៊ី ប្រធានាធិបតី នៃ​សាធារណរដ្ឋ​នេះ ។ នៅក្នុង​សវនាការ​រយៈពេល​ជិត​បី​ម៉ោង​នេះ តុលាការ​បាន​ស្តាប់​គ្រប់​សំណើ​ពី​ក្រុម​មេធាវី​ការពារ​ក្តី​ដែល​បានទាមទារ​ឲ្យ​ពិនិត្យមើល​រាល់​ឯកសារ​ក្តី​ទាំងអស់ និង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​កូនក្ដី​របស់​ពួកគេ​ជា​លក្ខណៈ​ឯកជន​។​

 

​លោក មួរ​ស៊ី ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​កន្លែង​សម្ងាត់​មួយ​តាំងពី​ថ្ងៃទី​៣ ខែកក្កដា​មក បន្ទាប់មក​ត្រូវបាន​ដឹក​តាម​យន្តហោះ​ទៅកាន់​ពន្ធនាគារ Borg al-Arab នៅ​ខាងក្រៅ​ទីក្រុង​ទី​ពីរ​របស់​អេ​ហ្ស៊ី​ប​គឺ​ក្រុង Alexandria​។ លោក និង​សហ​ចុងចោទ​១៤ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​អំពើហិង្សា​និង​ការសម្លាប់​អ្នក​តវ៉ា​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី​កាលពី​ខែធ្នូ ជាការ​ចោទប្រកាន់​ដែល​អាច​នាំ​ឲ្យ​មានទោស​ប្រហារជីវិត ឬ​ដាក់គុក​មួយជីវិត​។​
​មេដឹកនាំ​អ៊ីស្លាម​និយម​រូបនេះ​បានចាត់ទុក​ការផ្ដួលរំលំ​លោក​ថា​ជា​បទឧក្រិដ្ឋ​បន្ទាប់ពី​មាន​មហា​បាតុកម្ម​ជាច្រើន​ប្រឆាំងនឹង​ការគ្រប់គ្រង​ដ៏​ចលាចល​រយៈពេល​តែមួយ​ឆ្នាំ​របស់លោក​។ លោក​បាន​និយាយថា នេះ​គឺជា​រដ្ឋប្រហារ​យោធា​មួយ​។ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​គួរ​ត្រូវបាន​កាត់ទោស​។ រដ្ឋប្រហារ គឺជា​អំពើ​ក្បត់ជាតិ និង​ឧក្រិដ្ឋកម្ម ។ លោក​បាន​ស្រែកថា ខ្ញុំ​មិនអាច​ទទួលយក​ប្រព័ន្ធតុលាការ ដែល​ក្លាយជា​ការបិទបាំង​សម្រាប់​រដ្ឋប្រហារ​យោធា​នេះ​ទេ​។ ខ្ញុំ​នៅទីនេះ​ដោយ​មិន​ស្ម័គ្រចិត្ត និង​តាមរយៈ​ការបង្ខិតបង្ខំ ។​

mohamed-morsi-supporter

​លោក មួរ​ស៊ី ក្នុង​ឈុត​អាវ​ខៀវ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​តាម​ឧ​ទ្ធ​ម្ភា​គ ចក្រ ហើយ​បន្ទាប់មក​ដឹក​តាម​រថយន្ត​ទៅកាន់​សាលា​ប៉ូលិស ដែល​គេ យាមកាម​តឹងរ៉ឹង​៕​

 

Leave a Reply

(*) Required, Your email will not be published