ធ្វេសប្រហែស ចូល​ផ្ទះ​មិន​ដក​សោ​ពី​ម៉ូតូ ត្រូវ​ក្រុមចោរ​លួចបាន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ផ្អើលឆោឡោ​មួយ ខណៈដែល​ឈប់​ម៉ូតូ ហើយ​ដើរចូល​ក្នុងផ្ទះ ត្រូវ​ក្រុម​ចោរលួច​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​កាលពី​ម៉ោង ២ និង ៥០ នាទី​រសៀល ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ក្នុង​ក្រុមទី​៣ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ម៉ាត់ មីន ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ឈប់​ម៉ូតូ​នៅមុខ​ផ្ទះ ដើរចូល​ក្នុងផ្ទះ​យកលុយ​ដើម្បី យក​ម៉ូតូ​ទៅ​រិត​កាំ​ហើយ​មិនបាន​ដក​សោរ​ចេញពី​ម៉ូតូ​ទេ​ស្រាប់តែ​ចេញមក​វិញ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤ នាក់​ជិះ​ម៉ូតូ ២ គ្រឿង​ប​ញ្ឆិះ​ម៉ូតូ​របស់គាត់ យកទៅ​បាត់​ដោយ​សុវត្ថិភាព ។ ពេលនោះ​គាត់​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ​តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​លឿន​បាត់ស្រមោល​។ ម៉ូតូ​ដែល​ក្រុមចោរ​យកទៅ​នោះ​ម៉ាក​សង់​C125​សេរី​២០០៧ ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ​ភ្នំពេញ​1O-6026​។​

05-11-2013

​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​មួយ ដើម្បី​ឲ្យ​សម​ត្ត​កិច្ច​ជួយ​ស្រាវជ្រាវ​ជួយ​រក ៕

 

Leave a Reply

(*) Required, Your email will not be published