នាយិកា​ក្រុមហ៊ុន​វិនិយោគ និង​ទំនាក់ទំនង​ក្រៅ និង​ក្នុងប្រទេស ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្នុងករណី​ឆបោក​ប្រាក់​លោក​ផ្កាយ​បី​យោធា​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​លោកស្រី រាជ​នី អាយុ​៣៦​ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន​វិនិយោគ និង​ទំនាក់ទំនង​ក្រៅ និង​ក្នុងប្រទេស​ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា នៅ​ម្តុំ​ផ្សារ​ចាស់ ខណ្ឌដូនពេញ ដែល​ការចាប់ខ្លួន​នោះ​គឺ​បានធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​២៤៩ ត​.​ព្រ របស់​ចៅ​ក្រុម​ស៊ើបសួរ​លោក​កែវ មុនី ។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ២០១៣ នេះ បានសម្រេច​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន​ម្នាក់​ដែល​បាន​ឆបោក​ប្រា​ក់លោក​ផ្កាយ​បី​យោធា​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។​

 

​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួនបាន​បញ្ជាក់ថា លោកស្រី រាជ​នី ត្រូវ​ចោទប្រកាន់​ពីបទ​ឆបោក​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា ២០១២ កន្លងទៅ ។ លោកស្រី​នាយិកា​បាន​ចុះ​អនុស្សរណៈ​មួយ​ជាមួយ​លោក​ផ្កាយ​៣​យោធា សែម សុវណ្ណនី ដើម្បី​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣.៥០០​ហិកតា នៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ ​បន្ទាប់ពី​ចុះ​អនុស្សរណៈ​រួច​លោក សែម សុវណ្ណនី បានប្រគល់​ប្រាក់​ឱ្យទៅ​នាយិកា​ក្រុមហ៊ុន​វិនិយោគ និង​ទំនាក់ទំនង​ក្នុង និង​ក្រៅប្រទេស​ដែល​អក្សរ​ឡាំ​តាំង​សរសេរថា អេ​ច ភី ភី សីហា អ៊ិន​ធើ ណេ​សិ​នណល ខ​ប​ភើ​រេ​ហ្សិ​ន ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​យកទៅ​រត់​ការសុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្នុង​ចន្លោះពេល​ជាប់រវល់​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ជ្រើសរើស​ប្រមុខរដ្ឋ​ក្នុង​នីតិកាល​អាណត្តិ ទី​៥​នេះ រដ្ឋាភិបាល​បាន​បិទ ស​.​ជ​.​ណ ជា​បណ្តោះអាសន្ន ។ ក្រោយពេល​ដឹងថា រដ្ឋាភិបាល​បិទ ស​.​ជ​.​ណ លោក​សែម សុវណ្ណនី បានទាមទារ​ប្រាក់​ពី​លោកស្រី រាជ នី នោះ​វិញ តែ​លោកស្រី​នាយិកា​បាន​ប្រាប់ថា ប្រាក់​ទាំងអស់​នោះបាន​យកទៅ​រត់ការ​អស់ហើយ ។ លោក​សែម សុវណ្ណនី កើតទុក្ខ​មិន​សុខចិត្ត​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

05-11-2013

​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា កន្លងមក​សមត្ថកិច្ច​បានធ្វើ​លិខិត​អញ្ជើញលោក​ស្រី រាជ​នី បន្តបន្ទាប់​ដែរ ដើម្បី​ឱ្យចូល​ដោះស្រាយ​លើ​ពាក្យបណ្តឹង​នោះ តែ​លោកស្រី​គេចវេះ​បានជា​ពាក្យបណ្តឹង​ដាក់ជូនទៅ​ស្ថាប័ន​តុលាការ ទើបបាន​ជាមាន​ដីកា​បង្គាប់​ឱ្យ​តាមរក​ចាប់ខ្លួន ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្តថា ការតាមរក​ចាប់ខ្លួន​លោកស្រី​នាយិកា​ក្រុមហ៊ុន​រូបនេះ មាន​រយៈពេល​ជាង​៣​ខែ​មកហើយ ដែល​ទំរាំ​តាម​ប្រមាញ់​ចាប់បាន​លោកស្រី ។ ពេល​ចាប់ខ្លួន​លោកស្រី​នាំទៅ​សាលាដំបូង​លោកស្រី នៅតែ​អះអាងថា ប្រាក់​ទាំងអស់នោះ​យកទៅ​រត់ការ ពេលនេះ​លោកស្រី​ពុំមាន​ប្រាក់​ឱ្យទៅ​ដើមបណ្តឹង​វិញ​ទេ បានជា​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​នាយិកា​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន​នោះ ៕

 

Leave a Reply

(*) Required, Your email will not be published