ឃាត់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន និង​វត្ថុតាង បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ខណៈដែល​ជនសង្ស័យ​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​ចរាចរ​ថ្នាំញៀន ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០នាទី​យប់ ថ្ងៃទី​៤ វិច្ឆិកា ២០១៣ នៅ​ចំណុច​ផ្លូវលំ​ខាងកើត​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ​ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​ដែល​បាន​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ អ៊ុយ ឃាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៧ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ក្រោយពី​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៤ កញ្ចប់ ។ បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ៤ កញ្ចប់​មក​លក់​បន្ត​នៅ​ស្រុក​កោះធំ​។​

05-11-2013

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តា ត្រូវបាន​នគរបាល​ស្រុក​កោះធំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published