ក្មេងប្រុស​ជិត​ស្លាប់​ធ្វើជា​អ្នក​កំដរ​ឪពុក​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ក្មេងប្រុស​ជនជាតិ​អាមេរិក​អាយុ ២​ឆ្នាំ​ម្នាក់ ក្លាយជា​អ្នក​កំដរ​កូនកំលោះ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​ឪពុកម្តាយ​វា​ពេល​វា នៅមាន​ជីវិត​បានត្រឹមតែ​២​សប្តាហ៍​ទៀត​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ ។​ ​ជាមួយនឹង​រូបរាង​សង្ហារ​ក្នុង សម្លៀកបំពាក់​អាវធំ​ឆ្នូត និង​អាវ​សឺ​មី​ពណ៌​ទឹកក្រូច ក្មេងប្រុស Logan Stevenson អាយុ​២​ឆ្នាំ បាន​ក្លាយជា​អ្នក​កំដរ​កូនកំលោះ​នៅក្នុង​អាពាហ៍ពិពាហ៍​ត្រូវបាន​រៀបចំឡើង​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ សហរដ្ឋអាមេរិក ។​

Logan (1)  

​នេះ​ជា​អាពាហ៍ពិពាហ៍​ស្ថិតនៅ​ក្រៅ​គំរោង របស់​នាង Christine Swidorsky និង​លោក Sean Stevenson ព្រោះ​ពួកគេ​គ្រោង​រៀបការ​នៅ​ឆ្នាំក្រោយ ។ ប៉ុន្តែ​ពេល​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា Logan អាច​នៅរស់​បានតែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ដោយសារ​ជំងឺមហារីក ពួកគេ​បានសម្រេច​ចិត្ត​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឆាប់​ដើម្បី​កូន​ជាទី ស្រឡាញ់​បាន​ចូលរួម ។​ ​ក្មេងប្រុស Logan កំពុង​ស្លាប់​សន្សឹមៗ​ដោយសារ​ជំងឺ​ឈាមស និង​ជំងឺ​កាច​សាហាវ​ដទៃទៀត​ជាច្រើន ហេតុនេះ​ឪពុកម្តាយ​វា​ចង់​ឲ្យ​វា​ក្លាយជា​ផ្នែក​មួយ​ក្នុង​អាពាហ៍ពិពាហ៍ របស់ខ្លួន និង​រក្សាទុក​រូបថត​ទាំងឡាយ​របស់​កូន ។​

Logan (2)

​ក្រៅពី​ជំងឺ​ឈាមស Logan នៅ​ត្រូវបាន​វិនិច្ឆ័យ កើត​ជំងឺ​ខ្វះ​ឈាម Fanconi ជំងឺ​កម្រ​ជួបប្រទះ​មួយ​នាំ​ដល់​ជំងឺមហារីក ។ កាលពី​ឆ្នាំមុន Logan ត្រូវបាន​វះកាត់​ផ្សាំ​ភ្ជាប់​កោសិកា​ដើម និង​វះកាត់​ចោល​គីស​តម្រងនោម​កាលពី​ខែ​៣​ឆ្នាំនេះ ។ ប៉ុន្តែ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ Dissney World កាលពី​ខែ ៦ , Logan ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ឡើងវិញ​ជាមួយនឹង​ដុំ​គីស​ធំ​មួយ​នៅ​តម្រងនោម​ម្ខាង ទៀត ហើយ​វេជ្ជបណ្ឌិត​វិនិច្ឆ័យ​ថា Logan នឹងមិន​អាច​នៅរស់​បានយូរ​ទៀតឡើយ ។​

 

​ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ Christine កូនកំលោះ Sean Stevenson និយាយថា "​ចំពោះ​ខ្ញុំ​វា​ជា​ពិភពលោក​ទាំងមូល ។ យើងខ្ញុំ​បួងសួង​រាល់ថ្ងៃ ដើម្បី​ឲ្យ Logan បាន​នៅក្បែរ​ខ្លួន​" ។​ ​រឿងរ៉ាវ​របស់​ពួកគេ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រទេស​អាមេរិក​ទាំងមូល ក្រោយពេល​ត្រូវបាន​ចុះ​ផ្សា​យ​​លើ​កាសែត Pittsburgh Post Gazette និង​ត្រូវបាន​កាសែត​ផ្សេងៗ​ចុះផ្សាយ​បន្ត ហើយ​មនុស្ស​ជាច្រើន​បាន​សម្តែង​ការ​អាណិត​ខ្លោចចិត្ត និង​រៃ​អង្គា​ស​​គាំទ្រ Logan ។​

Logan (3)

​ក្រោម​ឥទ្ធិពល​របស់​ថ្នាំ​ព្យាបាល Logan គេង​លក់​ពេល​ជីដូន​បី​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​អូសបន្លាយ​រយៈពេល​១២​នាទី ។ ក្នុង​អាពាហ៍ពិពាហ៍​នេះ កូនស្រី​អាយុ​១៣​ឆ្នា​ម Isablla Johns របស់ Swidorky ធ្វើ​អ្នក​កំដរ​កូនក្រមុំ ហើយ​កូនស្រី​អាយុ​១​ឆ្នាំ Savannah របស់​ពួកគេ​ធ្វើជា​អ្នក​កាន់​ផ្កា​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ឪពុកម្តាយ ។ ថ្លែង​ក្រោយ​ពិធី​អាពាហ៍ពិពាហ៍ នាង Swidorsky និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ថា "​សុ​បិ​ន្ត​របស់​ពួកយើង​បានក្លាយ​ជាការ​ពិត​" ៕

 

Leave a Reply

(*) Required, Your email will not be published