ដំណើរ​ទស្ស​និក​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃើ​រី​នៅ អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ជុំវិញ​ស៊ី​រី និង​អ៊ីរ៉ង់​

, , Leave a comment

​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃើ​រី បាន​ទៅដល់​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃអាទិត្យ​ដោយ​សង្ឃឹមថា នឹង​ជួសជុល​ទំនាក់ទំនង​ជាមួយនឹង​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​អាមេរិក​ដែល​បាន​ធ្លាក់ចុះ ដោយសារតែ​ជម្លោះ​ស៊ី​រី និង​ការ​ឈោង​ទៅរក​អ៊ីរ៉ង់ របស់​សហរដ្ឋអាមេរិក​។ អ្នកការទូត​កំពូល​អាមេរិក​រូបនេះ បាន​ស្ថិតក្នុង​ការឈប់​សំចត​ទី​ពីរ​រួចហើយ​នៃ​ដំណើរ​ទស្សនកិច្ច​១១​ថ្ងៃ ខណៈ​ភាពវឹកវរ​ក្នុង​តំបន់ ដែល​បាន​បង្កដោយ​បដិវត្តន៍​ផ្កា​រីក​អារ៉ាប់ បាន​កកូរ​ភាព​តានតឹង​ជាមួយ​ក្រុម​ដៃគូ​របស់​អាមេរិក​។​

erang (1)

​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ជាប់​ក្នុងការ​ប្រជែង​គ្នា​មួយ​ទសវត្សរ៍​ជាមួយ​អ៊ីរ៉ង់​នោះ​មានការ​ព្រួយបារម្ភ​ថា កិច្ចចរចា​សន្តិភាព​ដែល​បានស្នើ​សុំ​នៅ​ស៊ី​រី​នេះ​ចាក​ចេញពី​របប​ដែល​គាំទ្រ​ដោយ​ក្រុង​តេ​អេ​រ៉ង់​នៅក្នុង​ក្រុង​ដា​ម៉ាស ហើយ​ការ​បំបែក​ភាពទាល់ច្រក​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ អាចធ្វើ​ឲ្យ​អាមេរិក​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​អ៊ីរ៉ង់​។ នៅក្នុង​ទង្វើ​មិន​ធ្លាប់មាន​ពីមុន​កាលពី​ខែ​មុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ទាត់ចោល​អាសនៈ​មិន​អចិ​ន្រៃ្ត​យ៍​ដែល​គេ​ចង់បាន​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​.​ជាការ​តវ៉ា​ចំពោះ​ភាពបរាជ័យ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី​ដែល​បានធ្វើ​ឲ្យ​មនុស្ស​១២​ម៉ឺន​នាក់​ស្លាប់​។​

 erang (2)

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នៅ​ក្រុង​គែរ លោក ឃើ​រី បាន​ទទួលស្គាល់ថា ខណៈ​អាចមាន​ការខ្វែងគំនិត​គ្នា​អំពី​«​យុទ្ធសាស្ត្រ​នៅក្នុង​ការបញ្ចប់​ជម្លោះ​ស៊ី​រី​នេះ គោលបំណង​បញ្ចប់​សម្រាប់​អាមេរិក និង​សម្ព័ន្ធមិត្ត គឺ​ដូចគ្នា ការផ្ទេរអំណាច​។ ក្រុង​រី​យ៉ា​ដដែល​ជា​អ្នកគាំទ្រ​ដ៏​ធំ​មួយ​ចំពោះ​ក្រុមប្រឆាំង​នៅ​ស៊ី​រី​ត្រូវបាន​រាយការណ៍​ថា​ខឹង​យ៉ាងខ្លាំង នៅពេល​ប្រធានាធិបតី​អា​មេ រិ​កលោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ខែ​មុន បាន​ផ្អាក​ការវាយប្រហារ​យោ ធា​ដែល​បាន​គំរាមកំហែង​លើ​របប​លោក បា​សារ អាល់​អាសាដ​៕

 

Leave a Reply

(*) Required, Your email will not be published