ប្រទេសចិន ៖ ក្មេងប្រុសម្នាក់ត្រូវបានពិការដៃស្តាំ ខណៈដែលត្រូវបានក្រុមគ្រូពេទ្យសម្រេចកាត់ចេញនៅឯមន្ទីរពេទ្យ១ ក្នុងទីក្រុង Shenyang ខេត្ត Liaoning, បន្ទាប់ពីត្រូវបានជនដៃដល់ជាមិត្តប្រុសរបស់ម្តាយគេបានចាក់ឆូតដៃ និងស្រូចទឹកក្តៅពីលើបន្ថែម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ។ បើតាមប្រភពស្និទ្ធ១នឹងគ្រូសារនេះបានសន្និដ្ឋានថា ជនសង្ស័យអាយុ ៣០ ឆ្នាំម្នាក់ គឺជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះ បន្ទាប់កើតមានជម្លោះលុយកាក់ជាមួយម្តាយរបស់ Xiao Ming ។
បុគ្គលិកមន្ទីរពេទ្យបាននិយាយថា ដៃរបស់ Xiao Ming គឺរងរបួសធ្ងន់ធ្ងរខ្លាំងណាស់មិនអាចជួយសង្គ្រោះបាន ហេតុដូច្នេះគ្មានជម្រើសអ្វីក្រៅពីកាត់ចេញនោះទេ ។ បច្ចុប្បន្ន Ming កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយស្ថិតក្នុងអាការធម្មតាបន្ទាប់ពីការវះកាត់ ។
យ៉ាងណាមិញបុរសម្នាក់ដែលត្រូវបានសង្ស័យ ក៏ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតចំពោះហេតុការណ៍នេះ ក៏កំពុងស្ថិតក្នុងក្រោមជំនាញរបស់សមត្ថកិច្ច ៕