កំណែ Jelly Bean ក្លាយជា​ប្រព័ន្ធ​ប្រតិបត្តិការ Android ដ៏​ពេញនិយម​បំផុត នាពេល​បច្ចុប្បន្ននេះ

, , Leave a comment

​បន្ទាប់ពី​ដាក់​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat រួចមក​។ ថ្មីៗ នេះ ក្រុមហ៊ុន Google ក៏បាន​ប្រកាស​ចំណែក​ទីផ្សារ​នៃ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ខ្លួន​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ​នោះ គឺ​កំណែ Jelly Bean ត្រូវបាន​គេ​ប្រើ​ជាង 50 % នៅលើ​ឧបករណ៍ Android នាពេល​បច្ចុប្បន្ន​។ ចំណែក​ទីផ្សារ​របស់ Android ទាំងអស់​ត្រូវបាន​រាប់បញ្ចូល​ចាប់ពី​កំណែ Android 4.1 ដល់ Android 4.3 ។

android (2)

ជាពិសេស កំណែ 4.1.x ជាប់​ចំណាត់ថ្នាក់ 37,3% កំណែ 4.2.x ជាប់​ចំណាត់ថ្នាក់ 12,5%, និង 4.3 ជាប់​ចំណាត់ថ្នាក់ 2,3% ។ សរុប​ចំណែក​ទីផ្សារ​កំណែ Jelly Bean គឺមាន​ចំនួន 52,1% ។ ដូច្នេះ កំណែ Jelly Bean បាន​ក្លាយជា​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដ៏​ពេញនិយម​បំផុត នាពេល​បច្ចុប្បន្ននេះ បើ​ប្រៀបធៀប​ទៅ នឹង​ខែ​មុន មាន​ត្រឹមតែ 45,1% ប៉ុណ្ណោះ​។​

android (1)  

​ទន្ទឹម នឹង​កំណែ Jelly Bean ទាញ​បាន​នូវ​ចំណែក​ទីផ្សារ​ដ៏​ច្រើន​យ៉ាងនេះ ក្រុមហ៊ុន Google ប្រាកដជា​រីករាយ​ជាមិនខាន​ឡើយ ព្រោះ​វា​បានកំណត់​ឲ្យ​ដឹងថា តើ​ប្រព័ន្ធ​ប្រតិបត្តិការ Android កំណែ​ណាមួយ ដែល​ប្រើ​ច្រើនជាងគេ ដើម្បី​ជាការ​ងាយស្រួល​ក្នុង​ការធ្វើ​បច្ចុប្បន្ន​នូវ​កំណែៗ បន្តបន្ទាប់​ទៀត​។​
​ទោះជា​យ៉ាងណា ខណៈពេលដែល​កំណែ​ជំនាន់​ចាស់ៗ ដូចជា Gingerbread នៅតែ​ទទួលបាន​ចំណែក​ទីផ្សារ​ដ៏​ធំ​នៅឡើយ​នោះ​។ ដូច្នេះ វា​ក៏​អាចធ្វើ​ឲ្យ​ក្រុមហ៊ុន Google ឈឺក្បាល​ផងដែរ ក្នុងការ​សម្រេច​កំណត់ថា តើ​គួរ​យក​ប្រព័ន្ធ​ប្រតិបត្តិការ Android ណាមួយ ដើម្បី​ធ្វើការ Upgrade នៅពេល​អនាគត ។​

android (1)

​បច្ចុប្បន្ននេះ ប្រព័ន្ធ​ប្រតិបត្តិការ Android កំណែ "Gingerbread" នៅតែ​ទាញយក​បាន​ចំណែក​ទីផ្សារ​ប្រមាណ​ជា 26,3 % ខ្ពស់ជាង Ice Cream Sandwich ដែល​ទទួល​បានតែ 19,8 % ហើយ​ទន្ទឹម នឹង​ការដាក់​ឲ្យ​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat សម្រាប់​គាំទ្រ​ដល់​បណ្តា​ឧបករណ៍​ដែលមាន​លក្ខណសម្បត្តិ​បច្ចេកទេស​ទាប​នោះ ក្រុមហ៊ុន Google ចាំបាច់​ត្រូវតែកំណត់​ទិសដៅ​ឲ្យ​ច្បាស់លាស់ ពី​ការសម្រេច​ជ្រើស​រើសយក​កំណែ Android ណាមួយ សម្រាប់​ឧបករណ៍​ទំនើប​ជំនាន់​បន្ទាប់​របស់ខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published