សហរដ្ឋអាមេរិក ៖ ការប្រកួតបវរ “Queen Lola 2013” ដែលប្រព្រឹត្តនៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានបញ្ចប់ដោយភាពសប្បាយរីករាយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបវរកញ្ញារងលំដាប់ទី ៤ នៅក្នុងកម្មពិធី Queen Lola 2013 នេះ បានទៅលើ “ស្រីស្អាត” Liy Lao, ជាម្តាយមីងរបស់កំពូលកីឡាករប្រដាល់សកលលក្ខណៈអន្តរជាតិសញ្ជាតិ ហ្វីលីពីន លោក Manny Pacquiao ។
លោកយាយ Lily គឺជាបងប្អូនជីដូនមួយរបស់ម្តាយលោក Manny គឺលោកយាយ Dionesa Pacquiao ។ លោកយាយ Lily ក៏ធ្វើយ៉ាងល្អប្រសើរបំផុត ជាមួយទេពកោសល្យផ្នែកតន្ត្រី នៃរឿងរ៉ាវពីជីវិតរបស់គាត់ផងដែរ ។ លទ្ធផលនៃកម្មពិធីប្រកួតសម្រស់ដ៏ពិសេស ១ “Queen Lola 2013” គឺបានទៅលើ “ស្រីស្អាត” Julie Rose វ័យ ៧១ ឆ្នាំ មកពី Utah ។
សូមបញ្ជាក់ថា កាប្រកួតជ្រើសបវរកញ្ញាដូនចាស់ ដែលមានបេក្ខ “យាយរី” ចំនួន ១០ រូប ចូលរួមនេះ ត្រូវបានបង្កើតឡើងសម្រាប់ស្ត្រីចាស់ៗជនជាតិហ្វីលីពីន នៅសហរដ្ឋអាមេរិក ។ នៅក្នុងការប្រកួតដ៏ពិសេសនេះផងដែរ គឺពុំមែនការប្រកួតក្នុងឈុតសម្លៀកបំពាក់ហែលទឹកនោះទេ ។ ប៉ុន្តែ ស្ត្រីសក់ពណ៌ប្រផេះទាំងនោះ បានចែករំលែកពីឧត្តមគតិរបស់ពួកគាត់យ៉ាងល្អៗផងដែរ ក្នុងអំឡុងវគ្គ “សំណួរ និងចម្លើយ” របស់គណៈមេប្រយោគ ។
រីឯរង្វាន់សម្រាប់អ្នកឈ្នះ រួមមានដំណើរកម្សាន្តវិស្សមកាល នៅក្នុងប្រទេសហ្វីលីពីន និងគ្រឿងអលង្ការ ៕