ភាព​ពិ​កា​រ​មិន​មែន​ជា​ឧបសគ្គ​ ក្នុង​ការ​សិក្សា​​របស់​ខ្ញុំ​ទេ!

, , Leave a comment

ពិការភាព​ ៖ បញ្ហា​ចលនា (​គ្មាន​អវយវៈ​) កុមារី ស៊ិន ស្រី​ហង់ កើត​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០០២ នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រទេស​កម្ពុជា​។ ឪពុក​ឈ្មោះខឹម ផល្លា អាយុ​៥១​ឆ្នាំ ម្តាយ​ឈ្មោះ ឈិន ឈុនលី អាយុ​៤៨​ឆ្នាំ ហើយ​មាន​មុខរបរ ជា​កសិករ​។ គ្រួសារ​រ​ប់​គាត់​មានកូន​២​នាក់ ស្រី​ទាំង​២​នាក់ កុមារី ស្រី​ហង់ ជា​កូន​ទី​២ កូន​ទី​១​របស់គាត់​មាន​កាយ​សប្ប​ទា ល្អ​ធម្មតា អភ័ព្វ​តែ​កុមារី ស៊ិន ស្រី​ហង់ នាង​កើតមក​មានតែ​ដងខ្លួន ប៉ុន្តែ​គ្មាន​ទាំង​ដៃ​គ្មាន​ទាំង​ជើង​។ ប៉ុន្តែ​រាងកាយ​របស់ នាង​មានការ​លូតលាស់​ធម្មតា ដូច​កុមារ​ដទៃ​ទៀ​ដែរ​។

តាម​ប្រសាសន៍​ឪពុក ម្តាយ របស់​នាង​បានបញ្ជាក់​ពី​អារម្មណ៍​កាលពី​កុមារី ស៊ិន ស្រី​ហង់ ក្រោយពេល​ប្រសូត ពួកគាត់​មាន​អារម្មណ៍​តក់ស្លុត​យ៉ាងខ្លាំង និង​លាយឡំ​ទៅដោយ​ភាព​ខ្មាសអៀន​ផងដែរ​។ ចំពោះ​ការលំបាក​នៃ​ការចិញ្ចឹម បីបាច់​ពួកគាត់​មានប្រសាសន៍ថា មានការ​លំបាក​ជាច្រើន​ប្រចាំថ្ងៃ​ដូចជា​៖ ការ​ងូតទឹក ការ​ស្លៀកពាក់ និង​ការបត់​ដៃ​បត់ជើង ជាដើម​។ នាង​មិនអាច​នៅផ្ទះ​តែម្នាក់ឯង​បានទេ​បើ​គ្មាន​អ្នក​ថែទាំ​។ នៅពេលដែល​ពួកគាត់​ទៅធ្វើ​ចំការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​គាត់ ត្រូវយក​នាង​ទៅជា​មួយ​។ ពាក់ព័ន្ធ​នឹង​ការលំបាក​នេះ គាត់​បាន​បញ្ជូន​កូន​របស់គាត់​ទៅរក​ម​ណ្ឌ​ល​ស្តារ​លទ្ធភាព​ពលកម្ម ផ្សេងៗ​ដែរ តែ​លោកគ្រូ​ពេទ្យ​មិនអាច​ជួយ​បាន ឡើយ​ដោ​សារ​តែ​អវយវៈ​របស់​នាង​មិនអាច​ត​ភ្ជាប់​វិញ​បាន​។

05 (4)

ដូចនេះ​គាត់ អស់សង្ឃឹម​យ៉ាងខ្លាំង​ហើយ​គាត់​គឹ​ត​ថា «​កូន​របស់គាត់​មិនអាច​ទៅ​សាលារៀន​បាន ដូច​កុមារ​ដទៃទៀត​បានឡើយ​»​។ ឥឡូវនេះ​អ្វីៗ គឺ​ផ្ទុយស្រឡះ​ពី​កាលដែល​គាត់​បានគិត​ហើយ​មាន​សេចក្តី​រីករាយ និង​មាន​សេចក្តី​ជឿជាក់ យ៉ាង​មុត មាំ​ទៅលើ​សមត្ថភាព និង​លទ្ធផល​សិក្សា​របស់​កូន​គាត់​។ កុមារី ស៊ិន ស្រី​ហង់ បាន​ចុះឈ្មោះ​ចូលរៀន​តាំង ពី​ឆ្នាំ​សិក្សា ២០០៨.២០០៩ មក​ម្លេះ ហើយ​ពេលនេះ (​ឆ្នាំ​សិក្សា​២០១១.២០១២) នាង​បាន​រៀន​ដល់​ថ្នាក់​ទី​៤ ទទួលបាន​ចំណាត់ថ្នាក់ លេខ​១​រៀងរាល់ខែ ព្រមទាំង​ទទួលបាន​ការលើក​ទឹក និង​ស​សើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់ នាយក​សាលា និង​គ្រូបង្រៀន​ថា នាង​ជា​កុមារ​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុងការ​រៀនសូត្រ ហើយ​ឆ្លាត​ទៀត​។ ចំពោះ ការដែល​កុមារី ស៊ិន ស្រី​ហង់ មាន​ឧិ​កាស បាន​ចូល​សិក្សា​នៅ​សាលារៀន​ដោយសារ​តែមាន​ការបង្ក​លក្ខណៈ​ពី​ក្រុម ការងារ​អប់រំ​បញ្ចូល​គ្នា​ដោយមាន​ការសហការ​រ​វាង (​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​សំឡូត ជាមួយ​ការិយាល័យ​សង្គមកិច្ច​ស្រុក​សំឡូត និង​អង្គការ​ជនពិការ​អន្តរជាតិ​) ចុះ​ជួប​ពន្យល់​ដល់​ឪពុកម្តាយ​អំពី​សារៈ សំខាន់ នៃ​ការអប់រំ​។

05 (1)

អង្គការ​ជនពិការ​អន្តរជាតិ ក៏បាន​ជួយ​គាំទ្រ​នូវ​សម្ភារៈ ដូចជា​៖ រទេះរុញ​ចំនួន​២(​ទុក​នៅផ្ទះ​១ និង​នៅ​សាលារៀន​១) កៅអី​ពិសេស​សម្រាប់​កុមារ​ពិការ​ចំនួន​២(​ទុក​នៅផ្ទះ​១ និង​នៅ​សាលា​១) សម្ភារៈ​សិក្សា សម្លាកបំពាក់ និង​កង់​១(​សម្រាប់​ជា​មធ្យោបាយ​ជួន​កុមារី​ទៅ​សាលារៀន​)​។ កុមារី​ក៏បាន​ទទួល​ការឧបត្ថម្ភ​ជា ហូ​ហែរ​នូវ​រទេះរុញ (​មានការ​ជួសជុល និង​ប្តូរ​ថ្មី​ជាដើម​….)​។ ចំពោះ​ការ​បម្លាស់​ទី​ក្នុង​សាលារៀន​របស់​កុមារី ស៊ិន ស្រី​ហង់ ពុំមាន​អ្វី​ជា​ឧបសគ្គ​ឡើយ ព្រោះ​សំណង់​អាគារ​ទាំងអស់ សុ​ត​តែ​បានធ្វើ​ការសាងសង់​ជំរាល ទាំង​នៅក្រៅ​ថ្នាក់ ក្នុង​ថ្នាក់ និង​បន្ទប់ទឹក​រួចជាស្រេច​តាម​បទដ្ឋាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ រាល់ថ្ងៃ​នាង​បាន​ទៅ​សាលារៀន​យ៉ាង​ទៀងទាត់ ដោយមាន​អ្នក​ជូន​(​ឪពុក​,​ម្តាយ​,​បងស្រី​,​ពូ​,​មីង​….)​។

05 (2)

មិត្តភក្តិ​របស់ នាង​មានការ​ស្រឡាញ់ រាប់អាន និង​ចូលចិត្ត​លេង​ជាមួយ​នាង​ជាប្រចាំ (​ដោយ​មិនមាន​ការរើសអើង​ឡើយ​)​។ ប៉ុន្តែ​អ្វីដែល ជាការ​ព្រួយបារម្ភ​បំផុត​របស់​ឪពុកម្តាយ​កុមារី ស៊ិន ស្រី​ហង់ នោះ​គឺ​នៅពេលដែល​នាង​ត្រូវ​បន្ត​ការសិក្សា​ទៅ​ថ្នាក់ អនុវិទ្យាល័យ ឬ​វិទ្យាល័យ ដែលមាន​ទីតាំងនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់ ហើយ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជូន និង​មើលថែ ជាហេតុ​ធ្វើ​ឲ្យ​កុមារី​ត្រូវ​បោះបង់​ការសិក្សា​។ បងស្រី ឈិន ឈុនលី ដែល​ត្រូវជា​ម្តាយ​របស់​កុមារី​បានបង្ហាញ​ពី ឆន្ទៈ​របស់ គាត់​ថា​៖ ប្រសិនបើ​មាន​អង្គការ ឬ​មជ្ឈមណ្ឌល​ណា​ដែលមាន​សេវាកម្ម​អាចជួយ​ដល់​ការបន្ត​ការសិក្សា​របស់​កូនស្រី គាត់​បាន គាត់​យល់ព្រម​បញ្ជូន​ដើម្បី​អ​នាគ​ត់របស់​កូន​គាត់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ការអប់រំ​បញ្ចូល​គ្នា​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​ត្រូវ​បានទទួល​ការលើកកម្ពស់ និង​យកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ដោយឡែក​នៅ​ស្រុក​សំឡូត​ទាំងមូល​ក៏​ទទួលបាន​ការសហការ​ណ៍​ពី​សំណាក់​អង្គការ​មួយចំនួន​ដើម្បី អនុវត្ត​គម្រោង​អប់រំ​បញ្ចូល​គ្នា​ជា​បន្តបន្ទាប់​មានដូចជា​៖ (​អង្គការ​ជនពិការ​អន្តរជាតិ អង្គការ​ទស្សនៈ​ពិភព​លោ​ល​កម្ពុជា អង្គការ កុមារ​នៃ​ក្តីសង្ឃឹម​…) ដោយ​យកចិត្តទុកដាក់​ជាពិសេស ក្នុងការ​បណ្តុះបណ្តាល​គ្រូបង្រៀន ការផលិត​សម្ភារៈ​ឧបទេស វិធី សាស្ត្រ​នៃ​ការបង្រៀន កុមារ​ពិការ ជាពិសេស​កុមារ​ដែល​ស្ថិតក្នុង​សេចក្តីត្រូវការ​ពិសេស និង​ទស្សនៈកិច្ច​សិក្សា​ផងដែរ​។ ដូចនេះ​ការអប់រំ​បញ្ចូល​គ្នា នៅ​ទូទាំង​ស្រុក​សំឡូត ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បែបនេះ​ក៏​អាស្រ័យ​ដោយសារ តែមាន​ការចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ដូចជា​៖(.​កុមារ .​គ្រួសារ .​សហគមន៍​.​សាលារៀន​.​និង​ដៃគូ​អភិវឌ្ឍន៍​….)​តួយ៉ាង​ដូច​ករណី កុមារី ស៊ិន ស្រី​ហង់ នេះ​ជាដើម​។​

​ដកស្រង់​ពី អត្ថបទ​ដើម

   05 (3)

 

 

Leave a Reply

(*) Required, Your email will not be published