នាំខ្លួន​មន្ត្រី​ប៉ូលីស​ក្រសួងមហាផ្ទៃ ទៅកាន់​សាលាដំបូង​រាជធានី ក្នុងករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែលជា​មន្ត្រី​ប៉ូលីស​ក្រសួងមហាផ្ទៃ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង រាជធានី ពាក់ព័ន្ធ​ប្រើ​អំ​ពើ​ហិ​ង្សា​​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​លើ​ទ្រព្យសម្បត្តិ​អ្នកដទៃ កាលពី​រសៀល ថ្ងៃទី​៣១ តុលា ២០១៣ ។ ការចាប់ខ្លួន​នេះ​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​​ឱ្យ​ស៊ើបសួរ​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៦ ឧសភា ២០១៣ ។​

 

​មន្ត្រីប៉ូលិស​ដែល​ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ ឈ្មោះ​ជា ចាន់ណា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បម្រើ​ការងារ​នៅ​អង្គភាព​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ​ស្នាក់​នៅផ្ទះ​លេខ​២២០០AB ផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

 

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ២០១៣ លោក​ច័ន្ទ រ៉ា​ពិសិដ្ឋ ជា​មេធាវី​បាន​បើករថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់​តាម​បណ្តោយ​ផ្លូវ​មុ​នី្ន​រ៉េត​ពី​ច្រមុះជ្រូក​ស្ថានីយ ប្រេងឥន្ធនៈ​សូគីម៉ិច​ស្ទឹងមានជ័យ​សំដៅ​ចូល​រាជធានី​ភ្នំពេញ​។ លុះ​រថយន្ត​លោក​មេធាវី​បើក​មកដល់​ចំណុច​ភូមិ​ដំណាក់​ធំ​ស្រាប់តែ​ឈ្មោះ ជា ចាន់ណា​រ៉ា បាន​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​១​គ្រឿង​ដេញតាម​បំ​បុក​ពីក្រោយ និង​កៀរ​រថយន្ត​លោក​ច័ន្ទ រ៉ា​ពិសិដ្ឋ ឱ្យ​ឈប់​។ ពេល​រថយន្ត​លោក​មេធាវី​ឈប់​ភ្លាម​ឈ្មោះ​ជា ចាន់ណា​រ៉ា បាន​ស្ទុះ​ឡើងទៅ​ឈរលើ​ក្បាល​រថយន្ត​លោក​មេធាវី ដោយបាន​កាច់​ផ្លិត​ទឹក វាយ​បំបែក​កញ្ចក់​រថយន្ត​មេធាវី​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក ដំណើរ​ទៅ​ចោមរោម​មើល​រហូត​មានការ​កកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​។​

20131031_172051

​ពេល​វាយ​បំបែក​កញ្ចក់​រថយន្ត​មេធាវី​ហើយ​ឈ្មោះ​ជា ចាន់ណា​រ៉ា បាន​ហក់ចុះ​ទៅយក​កាំភ្លើងខ្លី​១​ដើមពី​ក្នុង​រថយន្ត​របស់ខ្លួន រួច​ដើរ​សំដៅទៅរ​កលោក​មេធាវី ពេលនោះ​ត្រូវបាន​នគរបាល​ទៅ​ទាន់​ក៏​ចាប់ខ្លួន​ឈ្មោះ​ជា ចាន់ណា​រ៉ា នាំទៅ​កាន់​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្ទឹងមានជ័យ​។ នៅពេល​ទៅដល់​ស្នាក់ការ​នគរបាល ឈ្មោះ​ជា ចាន់ណា​រ៉ា បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​មកវិញ​។ តែ​ការឃាត់ខ្លួន​នោះ​មិនបាន​មួយ​ដង្ហើមចង្រិត​ផង ក៏មាន​អន្តរាគមន៍​ដោះលែង​ទៅវិញ​បាត់​៕

 

Leave a Reply

(*) Required, Your email will not be published