ប្រទេសរុស្ស៊ី ៖ យោងតាមគេហទំព័ររបស់ប្រទេសរុស្ស៊ីបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នារីវ័យក្រមុំដែលមានរូបសម្ផស្សស្រស់សោភាម្នាក់បានសម្រេចចិត្ត និងប្រកាសលក់ព្រហ្មចារីយ៍ របស់នាង ក្នុងតម្លៃយ៉ាងតិច ៣ ម៉ឺនដុល្លារអាមេរិក ។ នារីអនាមិកវ័យ ១៨ ឆ្នាំ រូបនេះ ដែលគ្រាន់តែដឹងថា មានឈ្មោះហៅក្រៅ Shatuniha បានផ្សព្វផ្សាយនៅលើគេហទំព័រ “លក់ឡាយឡុងតាមអនឡាញ” ១ ដោយពណ៌នាពីខ្លួនរបស់នាងថាៈ “ថ្មី! និងពុំដែលប្រើប្រាស់ម្តងណាឡើយ!” ។
នារីរូបនេះមកពី Siberia បានស្នើសុំណាត់ជួបនៅក្នុងសណ្ឋាគារស្ថិតក្នុងទីក្រុង Krasnoyarsk ទីកន្លែងដែលនាងមានបំណងនឹងទទួលយកលុយមុនពេល “គេង” ជាមួយបុរសដែលហ៊ានឲ្យនាងក្នុងតម្លៃខាងលើនេះ ។
ក្នុងករណីនេះដែរប៉ូលីសរុស្ស៊ីបាននិយាយថា ពួកគេនឹងមិនធ្វើការស៊ើបអង្កេតអ្វីនោះទេ ចាប់តាំងពីនាង និងអ្នកទិញពុំបានធ្វើឲ្យខូចច្បាប់នោះ ។យោងតាម Siberian Times នាងបាននិយាយនៅលើគេហទំព័រលក់ឡាយឡង់ថាៈ “ឥឡូវនេះ ខ្ញុំកំពុងត្រូវបានការលុយជាបន្ទាន់ ដូច្នេះ ខ្ញុំនឹងលក់របស់ដ៏មានតម្លៃបំផុតដែលខ្ញុំគិតថាទ្រព្យដ៏សំខាន់បំផុត ។ ខ្ញុំបានត្រៀមជាស្រេច ដើម្បីជួបឆាប់ៗ បើអាចថ្ងៃស្អែកក៏បានដែរ ហើយខ្ញុំក៏បានត្រៀមរួចរាល់ដែរ ដើម្បីឲ្យគ្រូពេទ្យពិនិត្យព្រហ្មចារីរបស់ខ្ញុំ” ។
នាងបានបន្តថាៈ “ខ្ញុំអាចមកកាន់សណ្ឋាគារ នៅឯបរិវេណ Predmostnaya ជាមួយឯកសារបញ្ជាក់ព្រហ្មចារីនេះផងដែរ ហើយបុរសដែលមកជួបខ្ញុំ គឺគាត់នឹងនាំយកសាច់ប្រាក់មកប្រគល់ឲ្យខ្ញុំ ទើបអូខេ ចា៎!” ៕