បុរស​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក បានបញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន

, , Leave a comment

​ប្រទេស​ទួ​គី ៖ លោក Sultan Kosen ដែលជា​បុរស​ទទួលបាន​ឯតទគ្គ​កម្ម​ពិភពលោក​ដែលមាន​កម្ពស់ ២,៥២ ម៉ែត្រ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​ដែលមាន​កម្ពស់​តែ​១,៧៨ម៉ែត្រ ។ ទោះបីជា​កម្ពស់​មាន​គម្លាត​ឆ្ងាយ​ពីគ្នា​ដោយ ក៏​ពួកគេ​មាន​សុភមង្គល​ខ្លាំងណាស់ ។​

-

​បើតាម Metro នោះ​បន្ទាប់ពី​ទទួលបាន​ឯក​ត្ត​ទក​ម្ម​ជា​បុរស​ខ្ពស់បំផុត នៅលើ​ពិភពលោក នៅ​ឆ្នាំ​២០០៩, Kosen បានក្លាយ​ជា​ជន​មានឈ្មោះ​ល្បីល្បាញ ។ ហេតុនេះ ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​នាង Merve Dibo នាទី​ក្រុង Mardin គេ​ឃើញ​មាន​ឥស្សរជន​សំខាន់ៗ​មក​ចូលរួម តាំងពី​ប្រធានាធិបតី​ទួ​គី Abdullah Gul, នាយករដ្ឋមន្ត្រី Reep Erdogan និង​មេដឹកនាំ​សាសនា រួមជាមួយ​ពាណិជ្ជករ​ល្បីៗ​ដទៃទៀត ។​

Marrid (3)

​លោក Sultan Kosen បាន​ពើបប្រទះ​នឹង​ប្រជុំ​អការ​រោគ​កម្រ​១ ហៅថា Giant Pituitary ដែលជា​ដើមហេតុ​នាំ​ឲ្យ​ការបង្កើត​អ័រម៉ូន​លូត​កម្ពស់ របស់​សរីរាង្គ បញ្ចេញ​មក​ពុំ​ឈប់ឈរ ។ តាំងពី​អាយុ​បាន ១០ ឆ្នាំ រហូតទល់​ពេលនេះ ទើប​កម្ពស់​របស់លោក​ឈប់​កើនឡើង ។ Kosen ជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស ១០ នាក់ ដែលមាន​កម្ពស់​លើសពី ២,៤៤ ម៉ែត្រ ។​

-

​ឯក​ត្ត​ទ​កម្ម​ពិ​ភ​លោក មុននេះ នៅ​ឆ្នាំ​១៩៤០ គឺជា​របស់លោក Robert Wadlow សញ្ជាតិ​អាមេរិក ដែលមាន​កម្ពស់ ២,៧២ ម៉ែត្រ តែ​លោក​បាន​ស្លាប់​ក្នុង​វ័យ ២២ ឆ្នាំ ។ វា​ក៏​ជា​ឯក​ត្ត​ទក​ម្ម​ពុំទាន់​មាន​អ្នក​បំបែក​បាន​នៅឡើយ ៕

   Marrid (4) Marrid (5) Marrid (6) Marrid (7)

 

Leave a Reply

(*) Required, Your email will not be published