គេហទំព័រ​វៀតណាម​ពិពណ៌នា​ពី​ខ្សែជីវិត​តារាចម្រៀង ពេជ្រ សោភា​

, , Leave a comment

​កញ្ញា ពេជ្រ សោភា ដែលជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ ត្រូវបាន​គេហទំព័រ​កម្សាន្ត​វៀតណាម​(SOHA news)​បាន​ផ្តោត​សំខាន់​ទៅលើ​ខ្សែជីវិត​របស់​នាង ។ គេហទំព័រ​នេះ​បង្ហាញថា ពេជ្រ សោភា គឺជា​តារា​ស្រី​ដែលមាន​កើតចេញ ពី​គ្រួសារ​អ្នកក្រីក្រ​មួយ ក្នុង​ខេត្តព្រៃវែង ។ ជីវិត​ជា​អ្នកលក់​ទឹកអំពៅ​តាមផ្លូវ​របស់​នាង បានប្រែក្លាយ​ជាតា​រា ចម្រៀង​ស្រី​ដ៏​ល្បី ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​ការទទួលស្គាល់​យ៉ាងខ្លាំង​ពី​ទស្សនិកជន ជាមួយនឹង​ទឹកដម​សំនៀង​ដ៏​ពីរោះ​។​

pich (2)

​ពេជ្រ សោភា មិន​ត្រឹម​តែមាន​សមត្ថភាព​ច្រៀង​ពីរោះ​នោះទេ នាង​គឺជា​តារា​មួយរូប​ដែល​ពោរពេញ​ទៅ ដោយ​ភាពក្លាហាន ទេពកោសល្យ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​មិន​ខ្លាច​នឿយហត់ ទោះបី​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​ព្យាយាម​រហូត​អាច​ទទួលបាន​ភាពជោគជ័យ គួរ​ឲ្យ​កត់សម្គាល់​ដូច​សព្វថ្ងៃ​។​

pich (3)

​កញ្ញា ពេជ្រ សោភា មាន​បងប្អូន​ចំនួន ៤ នាក់ ហើយ​នាង​គឺជា​កូនពៅ នៅក្នុង​គ្រួសារ​។ ទោះបីជា​នាង​ក្មេង​ជាងគេ ក្នុង​គ្រួសារ​ក៏ពិតមែន តែ​នាង​មិន​ចុះចាញ់ ជាមួយនឹង​ការលំបាក​នោះទេ​។ ផ្ទុយទៅវិញ​នាង មានតែ​ខិតខំ​ប្រឹងប្រែង​រកលុយ ដើម្បី​ជួយ​ទំនុកបំរុង​ក្នុង​គ្រួសារ ដែល​កំពុងតែ​ខ្វះ​ខ្វាត​។ ដោយសារ ជី​វិភាព​គ្រួសារ របស់​នាង មានការ​លំបាក ទើបត្រូវ​បង្ខំ​ឲ្យ ពេជ្រ សោភា ត្រូវ​ចេញ​រកលុយ​តាំងពីក្មេង​មក ដោយ​នាង​ត្រូវ​ដើរ​លក់​ទឹកអំពៅ នៅតាម​ផ្លូវ​។ ប៉ុន្តែ​ប្រាក់​ដែល​រកបាន​ពី​ការលក់​ទឹកអំពៅ​នោះ មិនអាច​ទប់ទល់​នឹង​ជីវភាព គ្រួសារ​របស់​នាង​បានទេ​។​

pich (4)

​យ៉ាងណាមិញ ដោយសារតែ​សំឡេង អំណោយផល​ពី​ធម្មជាតិ​របស់​នាង នាង​ក៏បាន​ក្លាយជា​តារាចម្រៀង ក្នុង​ភោជនីយដ្ឋាន ព្រែក​លាភ ក្នុង​ទីក្រុង​ភ្នំពេញ​។ នាង ខំប្រឹង​រហូត​ទទួលបាន​ពានរង្វាន់​។ ដោយសារតែ​សមត្ថភាព របស់​នាង ទើបបាន​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម រស្មី​ហង្ស​មាស ដែលជា​ផលិតកម្ម​ធំជាងគេ ក្នុងប្រទេស​កម្ពុជា មានការ​ចាប់អារម្មណ៍ ហើយ​បាន​ជួយ​ជ្រោមជ្រែង​នាង រហូត​បាន​ក្លាយជា​តារា​ចម្រៀង ប្រចាំ​ផលិតកម្ម​តែម្តង​។ បទ​ចម្រៀង​ដំបូង​របស់​នាង មាន​ចំណងជើង​ថា “Better Day” ដែល​បាន​ចេញលក់​ក្នុង​ឆ្នាំ ២០០៤ ហើយ​បទ​ចម្រៀង​មួយ​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន​។​

 

​ពេជ្រ សោភា គឺជា​តារា​ស្រី​មួយ​ដួង ដែល​អាច​ចម្រៀង​បាន​គ្រប់​ចង្វាក់ មិន​ថា បទ​មនោសញ្ចេតនា ឬ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​។ ប្រជាប្រិយភាព​របស់​នា​ង មិន​ត្រឹមតែ​ទទួលស្គាល់ ក្នុងប្រទេស​នោះទេ គឺមាន​ការទទួលស្គាល់​ពី​បរទេស​ទៀតផង​។​

pich (1)   

​ចំណែកឯ​ជីវិត​ស្នេហា​របស់​តារា​ស្រី​រាង​តូច​ច្រឡឹង​រូបនេះ​វិញ គឺ​នាង​ធ្លាប់មាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អាណិកជន​ខ្មែរ អាមេរិក ដែលមាន​ឈ្មោះថា Jonh Bun ហើយ​បាន​លួច​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយគ្នា ក្នុង​ឆ្នាំ ២០០៩ ទៀតផង​៕

 

Leave a Reply

(*) Required, Your email will not be published