ទារិកា​ចម្លែក​មាន​ដុះ​រោម​ដូច​សត្វ​ចចក​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ ដោយសារ​ហ្សែ​ន​របស់​ម្តាយ ឪពុក​បានធ្វើ​ឲ្យ​ទារក​ដែល​ចាប់កំណើត​អាច​វិវត្តន៍​ទៅតាម​ដំណាក់កាល​របស់គេ ។ ប៉ុន្តែ​អ្វីដែល​ជាការ​ចម្លែក​នោះ គឺ​ការវិវត្តន៍​ខ្លួន​ប្លែក​ពី​ប្រភពដើម ។ វា​ហាក់ដូចជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​គ្រួសារ​១​នៅ​ឥណ្ឌា ដែល​កូនៗ និង​ម្តាយ សុទ្ធ​តែមាន​រូបរាង​ពោរពេញ​ទៅ​រោម​ក្រាស់ៗ ដែល​គួរ​ឲ្យ​ខ្ទើ​ម​រអើម​នោះ ។ ថ្មីៗ​នេះ​គ្រួសារ​នេះ​ក៏​ទើប​ទទួលបាន​កូនស្រី​ម្នាក់ទៀត គឺមាន​រោម​ក្រាស់​ដូច​កូន​មុនៗ​អីចឹង​ដែរ ។​

India (1)

​ទារិកា​អាយុ​ទើបបាន ២២ ថ្ងៃ​ម្នាក់នេះ បាន​រង​ទទួល​ឥទ្ធិពល​ពី​ហ្សែ​ន​ដ៏​កម្រ​មួយ ដែល​បានកើត​មាននៅ​ក្នុង​គ្រួសារ ដែល​នាំទៅរក​ជំងឺ​ច្របូកច្របល់ ដែល​ត្រូវបាន​ស្គាល់​ថា​ជា​រោគសញ្ញា Werewolf – (​មនុស្ស​ប្រែ​ក្លាយទៅជា​ចចក​នៅក្នុង​សំណុំបែបបទ​មួយ​) ។​

India (2)

​នាង Savita Sambhaji Raut អាយុ ២៦ ឆ្នាំ ដែល​ត្រូវជា​ម្តាយ បាន​និយាយថា នាង​ក៏មាន​ការបារម្ភ​ជាខ្លាំង ចំពោះ​អនាគត​កូនស្រី បន្ទាប់ពី​ពួកគេ​បាន​ទទួលយក​បន្ត​ពី​លក្ខ​ខ័​ណ្ឌ​ដ៏​កម្រ​នេះ ។ ប៉ុន្តែ ធ្វើ​យ៉ាងម៉េច បើ​ព្រះ​ប្រទាន​ដល់​យើង​ឲ្យ​ក្លាយទៅជា​យ៉ាងនេះ​នោះ​! ។ នាង​បន្តថា ខ្ញុំ​ជា​ម្តាយ​របស់គេ ដូច្នេះ ខ្ញុំ​នឹង​ទទួលយក​ពួកគេ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ជីវិត​ឲ្យ​ល្អប្រសើរ​ជាង​។​

India

​យ៉ាងណាមិញ កូនស្រី​របស់​នាង​ដែល​មិនទាន់​ដាក់ឈ្មោះ គឺជា​មនុស្ស​ម្នាក់ ស្ថិតក្នុង​ចំណោម​មនុស្ស ២, ៣ រយ​នាក់ នៅលើ​ពិភពលោក​ដែល​កើតរោគ​សញ្ញា Werewolf នេះ ៕

  India (3) 

 

Leave a Reply

(*) Required, Your email will not be published