តិក​និ​ច​ក្នុងការ​កាត់សក់ និង​លាប​ពណ៌​សក់ សម្រាប់​សក់​ដែលមាន​ប្រភេទ​ខុសៗ​គ្នា​ ​

, , Comment closed

ការ​លាបថ្នាំ​សក់ និង​កាស់​សក់​ឲ្យ​បាន​ស្រស់ស្អាត បងប្អូន​សុភាពនារី​គួរ​យល់ដឹង​នូវ​គន្លឹះ​ខ្លះ​ដូចខាងក្រោម​

 

សក់​ទឹករលក​៖

​ការ​កាត់សក់ : ការសម្ងាត់​ក្នុងការ​រៀបចំ​សក់​ទឹករលក​គឺ​ភាព​រលោង​ស្អាត​។ អ្នក​គួរ​ជៀសវាង​កាត់សក់​ខ្លី ដើម្បី​កុំឱ្យ​សក់​របស់​អ្នក​មើលទៅ​រាង​ដូច​ពីរ៉ាមីត ដែលមាន​សក់​រាបស្មើ​នៅ​ផ្នែក​ខាងលើ ហើយ​សំពីងសំពោង​នៅ​ខាងចុង​សក់​។ អ្នក​គួរ​ទុក​សក់វែង​ត្រឹម​ស្មា រឺ​វែង​ជាង​ស្មា​។ ប្រសិនបើ​អ្នកមាន​សក់​ក្រាស់ អ្នក​គួរ​កាត់​រះ​សក់​ខាងចុង​ចេញ​ខ្លះ​។​

 

​លាប​ពណ៌​សក់ : ដើម្បី​កំណត់​ពណ៌​ដែល​ត្រូវ​នឹង​សក់​ទឹករលក​របស់​អ្នក សូម​សាក​លាប​៣ រឺ​៤​ពណ៌​ផ្សេងៗ​គ្នា ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​សក់​ធម្មជាតិ​របស់​អ្នក​។ អ្នក​គួរ​ជៀសវាង​ការដូរ​ពណ៌​សក់​ខុសពី​ពណ៌​ដើម​ទាំងស្រុង ព្រោះថា​វា​អាចធ្វើឱ្យ​សក់​របស់​អ្នក​មើលទៅ​ក្លាយជា​សក់រួញ​ក្រញាញ់។ អ្នក​គួរតែ​គិតពី​បច្ចេកទេស bayalage ដែល​ជួយ​ឱ្យ​សក់​ចាប់ពី​ពាក់កណ្ដាល​រហូតដល់​ចុង​សក់​របស់​អ្នក highlight មាន​ពណ៌​ដូច​ធម្មជាតិ​ស៊ីគ្នា​នឹង​ពណ៌​សក់​។ សូម​ប្រើ​ថ្នាំ រឺ​ទឹក​ថ្នាំ​បាញ់​សក់​ទៅលើ​សក់​សើម មុនពេល​ផ្លុំ​សក់​ឱ្យ​ស្ងួត​។ លាបថ្នាំ​ពីរ​បី​តំណក់​តាំងពី​ក្បាល​រហូតដល់​ចុង​សក់ ដើម្បី​ការពារ​សក់​កុំឱ្យ​រួញ​។​

​សក់រួញ ៖

​ការ​កាត់សក់ : កាត់សក់​សំពីងសំពោង​ជាមួយនឹង​បច្ចេកទេស​ដ៏​ត្រឹមត្រូវ​។ សូម​ពិនិត្យមើល​លើ​ទម្ងន់​សក់​ដែល​ត្រូវ​កាត់ចេញ ដោយ​មិន​ធ្វើឱ្យ​បាត់​ចលនា​សក់​នៅ​ខាងចុង​។ មនុស្ស​ដែលមាន​សក់រួញ​គួរ​ជៀសវាង​ស្ទា​យល៍​សក់​ណា​ដែល​តម្រូវឱ្យ​មានការ​ផ្លុំ​សក់​ស្ងួត ព្រោះថា​វា​អាចធ្វើ​សក់​របស់​អ្នក​ខ្សោះ​ជាតិ​ទឹក​។ សូម​ជៀសវាង​កាត់សក់​ដែល​ជ្រុងៗ និង​មាន​ស្ទា​យល៍​ខ្លីៗ ហើយ​សូម​ជ្រើសរើស​ស្ទា​យល៍​ណា​ដែល ជួយ​បំពេញបន្ថែម​នូវ​សក់រួញ​របស់​អ្នក និង​ធ្វើឱ្យ​សក់​មើលទៅ​មាន​លក្ខណៈ​ជា​ទឹករលក​។​

 

​លាប​ពណ៌​សក់ : អ្នក​ប្រើ​ពណ៌​កាន់តែ​ច្រី​ន នឹង​ធ្វើឱ្យ​សក់រួញ​របស់​អ្នក​កាន់តែ​លេចធ្លោ​។ សូម​ពិចារណា​ទៅលើ​ការ​លាប​ពណ៌​ភ្លឺ​ព្រឿងៗ​បន្តិចបន្ដួច ពីព្រោះ​ថាបើ​ជ្រើស​រើសយក​ពណ៌​ខ្មៅ នឹងធ្វើ​សក់​របស់​អ្នក​មើលទៅ​កាន់តែ​រួញ​ខ្លាំង​ឡើង​។ សូម​លាប​ពណ៌​ស្រាលៗ​នៅ​គល់​សក់ រឺ​ប្រើ​សន្លឹក​លោហៈ​ស្ដើងៗ​ដើម្បី​ធ្វើឱ្យ​សក់​របស់​អ្នកទទួលបាន​ពណ៌​ដូច​ពន្លឺព្រះអាទិត្យ​។ សូម​ជៀសវាង​ការ​លាប​ពណ៌​ទាំងស្រុង​។ តាម​ធម្មជាតិ​សក់រួញ​មាន​សភាព​ស្ងួត ដែលជា​បញ្ហា​នាំឱ្យ​សក់​កាន់តែ​ខូច​បាក់បែក និង​រូ​ញ​កាន់តែខ្លាំង​។ ដើម្បី​ធ្វើ​ស្ទា​យល៍​សក់ អ្នក​គួរ​ជ្រើសរើស​ផលិតផល​សម្រាប់​សក់រួញ ប្រើ​ជាមួយនឹង​សក់​ដែល​សើម សិត​ជាមួយនឹង​ក្រាស​ដែលមាន​ធ្មេញ​ធំៗ ហើយ បន្ទាប់មក​សិត​ជា​ម៉ូ​ដដែល​អ្នក​ពេញចិត្ដ​។ អ្នក​គួរតែមាន​ឧបករណ៍​ម៉ាស៊ីន​ផ្លុំ​ត្រង់ ព្រោះថា​វា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ម៉ូត​សក់​របស់​អ្នក​។​

​សក់ត្រង់ ៖

​ការ​កាត់សក់ : មនុស្ស​ដែលមាន​សក់ត្រង់​ហើយ​ក្រាស់ អាចធ្វើ​ម៉ូដ​សក់​បាន​ច្រើនបែប​ច្រើនយ៉ាង​។ ប៉ុន្ដែ​សម្រាប់​អ្នក​ដែលមាន​សក់​ស្អាត​ជាធម្មតា ចង់ឱ្យ​វា​មើលទៅ​មាន​ភាព​ពេញលេញ ហើយ​ការ​កាត់សក់​ដ៏​ត្រឹមត្រូវ​គឺជា​គន្លឹះ​ដ៏​សំខាន់​។ ការ​កាត់​សក់វែង​ប្រះ​ស្មា ដោយ​ធ្វើឱ្យ​លេច ចេញ​នូវ​ឆ្អឹងដងកាំបិត គឺជា​កាត់​ដ៏​ល្អ​មួយ​ព្រោះថា​វា​ធ្វើឱ្យ​សក់​របស់​អ្នក​មើលទៅ​មាន​ភាព​ពេញលេញ​។ ប៉ុន្ដែ​សូម​ប្រយ័ត្ន​ជាមួយនឹង ស្រទាប់​សក់ ព្រោះថា​វា​អាចធ្វើឱ្យ​ស្ទា​យល៍​សក់​មាន​ភាពរស់រវើក​។ ប្រសិនបើ​អ្នក​កាត់សក់​ខ្លី​ពេក វា​នឹង​ក្លាយទៅជា​កញ្ចុំ​សក់​។ សូម​ទុក​ស្រទាប់​ចុង​សក់​ឱ្យ​វែង ។ វា​នឹង​ជួយ​បន្ថែម​នូវ​ភាព​ពេញលេញ​នៃ​គល់​សក់​របស់​អ្នក និង​ភាព​ទាក់ទាញ​ភ្នែក​ផងដែរ​។​

 

លាប​ពណ៌​សក់ : អ្នក​ដែលមាន​សក់ត្រង់​គួរ​លាប​ពណ៌​សុទ្ធ​ទាំងអស់ ដូចជា​ពណ៌​ទឹកមាស ពណ៌​ក្រហម​ដិត  និង​ពណ៌​ត្នោត​រលោង​ជាដើម ដែលជា ពណ៌​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​សក់​របស់​អ្នក​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកមាន​សក់​ស្អាត អ្នក​គួរ​លាប​ពណ៌ highlight ចម្រុះ រឺ​ពណ៌ ដែល​ភ្លឺ​តិចៗ ដើម្បី​បង្កើត​នូវ​រូបភាព​បន្លំ​ភ្នែក​ដែលមាន​ភាព​ជ្រៀលជ្រៅ ដោយ​ការ​សាង​ឡើង​នូវ​រូបរាង​ខាងក្រៅ​។ សូម​ជៀសវាង​នូវ ការ​លាប​ពណ៌​ស្រាល​ច្រើនជាង​ពីរ​ពណ៌ រឺ​ពណ៌​ដិត​ជាង​ពណ៌​សក់​ធម្មជាតិ​របស់​អ្នក​។ ដើម្បី​ឱ្យមាន​លទ្ធផល​ល្អ អ្នក​គួរតែ​មូរ​រួញ​វា​តិចៗ​។ ដើម្បីឱ្យ​ស្ទា​យល៍​សល់​មាន​ចលនា​រស់​រវើក សូមកុំ​ប្រើ​ម៉ាស៊ីន​គាប​ត្រង់ ព្រោះថា​វា​អាចធ្វើឱ្យ​សក់​របស់​អ្នក​មើលទៅ​គ្មាន ជីវិត និង​ខ្ទេច​នៅពេល​ខ្លះ​។ សូម​ប្រើ​ក្រែ​ម​បន្ទន់​ជាមួយនឹង​សក់​ដែល​សើម​ហើយ​លាប​រហូតមកដល់​ចុង​សក់​៕

 10-m-13