ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ២ឆ្នាំបានសម្រេច តែមិនស៊ីជម្រៅកាលពីពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៣។ ជនសង្ស័យឈ្មោះហោ បញ្ញា អាយុ២១ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ។
គួររំលឹកផងដែរថា ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ត្រូវជនអគតិចាប់រំលោភយ៉ាងឃោរឃៅ ហើយត្រូវបានម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ តុលា ២០១៣ ស្ថិតនៅភូមិអូរកណ្តៀង ឃុំអូរគ្រៀង ស្រុកសៀមបូក ខេត្តក្រចេះ ដោយសារតែប្រដាប់ភេទរបស់នាងឡើងហើម និងចេញឈាមខ្លាំងរាល់២ម៉ោងម្តង ។
តាមប្រភពពីស្ត្រីជា ម្តាយបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកបីកូនស្រីគាត់លេងដូចសពមួយដង លុះបានប្រហែលជាងមួយម៉ោង ទើបជននោះយកកូនស្រីគាត់មកឱ្យវិញ។ ខណៈនោះក៏ស្រាប់តែកូនស្រីគាត់យំ ហើយប្រទះឃើញប្រដាប់ភេទហើមខ្លាំង និងហូរឈាមថែមទៀត គាត់ស្មានថាកូនស្រីគាត់មុតនឹងអ្វីមួយ ភ្លាមនោះក៏បញ្ជូនមកមន្ទីរពេទ្យខេត្ត។ បន្ទាប់ពីគ្រូពេទ្យពិនិត្យហើយទើបដឹងថា កូនស្រីគាត់ត្រូវបានគេរំលោភ ៕