ចេញពី​ខារ៉ាអូខេ ជិះ​តាមផ្លូវ ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បែកក្បាល ធ្លាយ​ខួ​ស្លាប់ ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់​យុវជន​ពីរ​នាក់​ត្រូវបាន​រថយន្ត​កុងតឺន័រ​កិន​បែកក្បាល ធ្លាយ​ខួ​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង ខណៈពេល​ពួកគេ​ចេញពី​ច្រៀង​ខារ៉ាអូខេ រួច​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​កុងតឺន័រ​ដែល​បើក​កាត់​ទទឹង​គ្នា​លើ កំណាត់​ផ្លូវជាតិ​លេខ​១ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២ វិច្ឆិកា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ផ្លូវកែង​បំបែក​ជា​៤​ខាងមុខ​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា ដែល​ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មាន​ម្នាក់​ឈ្មោះ លីវ សុវណ្ណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ឡឹង កាង អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។  រីឯ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល ។​

???????????????????????????????

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើត ហេតុ​ធ្វើការ​វាស់វែង​រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី និង​នាំយក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published