អារ​.​ក សម្លាប់​ប្រពន្ធ​ទាំង​ថ្ងៃ ដោយ​សារភាព​សង្ស័យថា​ប្រពន្ធ​មាន​សាហា​ស្មន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​ដែល​កើតឡើង​ដោយសារ​ភាព​ប្រចណ្ឌ បានធ្វើ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ឃាតក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​សាហាវព្រៃផ្សៃ ។ អំពើ​សាហាវយង់ឃ្នង​ដែល​ស្វាមី​លើក​កាំបិត​ចាក់ និង​អារ​.​ក សម្លាប់​ភរិយា​ខ្លួន​នេះ​បានកើត​ឡើង​កាល​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅលើផ្ទះ​ជួល​លេខ​១២១៥​បេ ស្ថិត​ក្នុងភូមិ ឬ​ស្សី​១ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ។​

S-011

​ប្តី​ចិត្តអប្រីយ៍​ឫស្យា​ម្នាក់នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ អាន សឿន អាយុ ៣៣​ឆ្នាំ ។ ចំណែក​ស្ត្រីជន​រងគ្រោះ​ដែល​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នោះ​មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥​ឆ្នាំ ។ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

155 (1) 

​តាម​ប្រភព​សមត្ថកិច្ច​នៅ​មិនទាន់​អធិប្បាយ​អ្វី​នៅឡើយ​ទេ ព្រោះ​កំពុងតែ​សាកសួរ​សាក្សី នៅ​ជុំវិញ​កន្លែងកើតហេតុ​។ តែបើ​តាម​ប្រជាពលរដ្ឋ​បាន​អះអាងថា គ្រួសារ​នេះ​ឧស្សាហ៍​កើត​ជម្លោះ​អំពើ ហិង្សា ដោយសារ​ប្តី​សង្ស័យ​ភរិយា​របស់ខ្លួន ជា​នារី​ម៉ាស្សា​លួច​មាន​សហាយស្មន់​ជាមួយ​មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ខណៈ​បុរស​ជា​ប្តី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

155

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នូវ​ភស្តុតាង​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​មក​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published