លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ ទុក​ឲ្យ​ឈ្មួញ​​ឈ្មោះ​ គ​ន្ឋា ឈរ​លំដាប់​លេខ ១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ សព្វថ្ងៃនេះ​ជំនួញ​ឈើ​ខុសច្បាប់​កំពុងតែ​កើតមាន​ឡើងវិញ​យ៉ាង​អានាធិបតេយ្យ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ ជាពិសេស​គឺ​ឈ្មួញ​ឈ្មោះ​​​គ​ន្ឋា ​កំពុង​ធ្វើជា​ឈ្មួញ​ចេញមុខ​ចេញ​មាត់​ជាងគេ​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​​ចេញពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ដឹកជញ្ជូន​ឈើប្រណីតតាម​ទូក និង​រថយន្ត​គ្រប់​ប្រភេទពី​ខេត្ត​ស្ទឹ​ង​ត្រែង​យកមក​ផ្ទេរ​លើកដាក់​នៅ​ខេត្តក្រចេះ រួច​ដឹក​យកទៅលក់​នៅ​ខេត្តកំពុងចាម ដែល​ឈ្មួញ​មាន​ខ្នងបង្អែក​ឈរជើង​ចាំ​ទិញ​នៅ​ទីនោះ​នាំទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​គឺ​​មិន​លោះ​ថ្ងៃ​ណា​​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មាន​រន្ទះបាញ់ ឬ​ខ្យល់ព្យុះ​ក៏​ឈ្មួញ​ឈ្មោះ​គ​ន្ឋា​នៅ​​តែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។​ហើយ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត យ៉ាង​រលូន​ពុំ​ខ្លាច​​​ក្រែង​ស​មត្ថ​កិ​ច្ច​​ណា​ឡើយ ។ ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិនដែល​ហ៊ាន​ត្រួតពិនិត្យ ឬ​ហើបមាត់​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​គ​ន្ឋា នោះទេ គឺ ដោយសារតែ​លោ​កគ​ន្ឋា មាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​មាន​ខ្នងបង្អែក​​ជំនាញ​មេព្រៃ​មិន​បង្ក្រាប​។​

kratie (1)

​ប្រភព​ព​ត័​មាន​ដដែល​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈើ​វ័យក្មេង ឈ្មោះ​គុ​ន្ឋា សព្វថ្ងៃ​បានធ្វើ​សកម្មភាព​ដឹកឈើ​ប្រណិត​តាម​ទូក​ពី​ខេត្តស្ទឹងត្រែង​មក​ស្តុក ទុក​នៅ​ចំណុច ភូមិធំ ឃុំ​សណ្តាន់ ស្រុក​សំបូរ ហើយ​លើកដាក់​ឡាន​បន្ត យកទៅលក់​នៅ​ខេត្តកំពង់ចាម តាម​រថយន្ត បា​ឡែ​ន ពណ៌​ទឹកប្រាក់ និង​មាន​រថយន្ត របស់​បុរស​ម្នាក់​អះអាងថា ជា​អ្នកកាសែត មួយគ្រឿង​ទៀត ម៉ាក ឆ្លាម ពណ៌ សំបក​ឪឡឹក ស៊ីឈ្នួល​បើក​រត់ការ និង​សម្រាប់ធ្វើ​សកម្មភាព​រារាំង ការ​តាម​ដេញ​ប្រមាញ់​ណាមួយ ។ ជាមួយនឹង​សកម្មភាព​នេះ គេ​ប្រទះឃើញ​ស្ទើរ​រាល់​រាត្រី រថយន្ត​ឈ្មួញ​ឈើ ឈ្មោះ​គន្ឋា នេះ មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​រហូត​គឺ​កម្រ​សមត្ថកិច្ច​តាម​ដងផ្លូវ មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ដែលមាន​លោក​សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​ដាក់​​បទបញ្ជា​ចាប់​និង​ប​ង្ក្រ​ប​នោះទេ​គឺ​កំពុង​បណ្តោយអោយ​មាន​បទល្មើស​កើតមាន​រាល់​យប់​ថ្ងៃ​។​ដោយឡែក លោក សេង ស៊ី​តា​រុណ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ដែលជា​កូនចៅ​​ជំនិត​ដែល​រក​ចំណូល​ជូន លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ គឺ​​នៅពេល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មក​ម្តងៗ​គឺ​បានដឹង អំពី​ករណីនេះ​យ៉ាងច្បាស់​ប៉ុន្តែ​គាត់​មិន​ដឹកនាំ​កម្លាំង​បង្ក្រាប​ឡើយ​គឺ​ក្រៅពី​លា​​បាតដៃ​ទទួល​ប្រាក់​ពី​ក្រុម​ឈ្មួញ​បណ្តោយ​អោយមាន ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​យ៉ាង​អ​នា​ធិ​តេ​យ្យ​។​

kratie 

លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​លោក ព្រាប សុធា​រ៉ា ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេព្រៃ​មេ​ខ្មូត​មិនមាន​សកម្មភាព​ពី​ការទប់ស្កាត់ និង​បង្ក្រាប​នោះទេ គឺ​បិទ​ភ្នែក​ឲ្យ​លោក គ​ន្ឋា មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​មាន បេង ធ្នង់ និង​គ្រញូង រាល់​យប់​​ថ្ងៃ​តែម្តង លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អនុវត្ត​បទបញ្ជា​លេខ ០១ ក្នុងការ​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល មិនគួរ​មើលរំលង​ពី​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​លោក​គ​ន្ឋា ដែលមាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​មាន​ខ្នងបង្អែក​ជំនាញ​មេព្រៃ​មិន​បង្ក្រាប​​ការរកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ផ្ទុយ​ពីបទ​បញ្ជា​លេខ ០១ ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ទៅ​ប្រទេស​វៀតណាម រៀងរាល់​យប់ រាល់ថ្ងៃ​នោះទេ ៕ ​ដោយ បុត្ត​មានពរ​

 

Leave a Reply

(*) Required, Your email will not be published