ឡាន​ហោះ​ទំនើប​នឹង​បង្ហាញខ្លួន​ហើយ​នៅ​ឆ្នាំ​២០២០ ខាងមុខ​ (video inside)

, , Leave a comment

ក្រុមហ៊ុន Terrafugia ជា​ក្រុមហ៊ុន​មួយ​ស្ថិតក្នុង​រដ្ឋ Massachusetts ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន Transition បាន​បង្កើត យន្តហោះ​ដែល​ត្រូវបាន​ពិពណ៌នា​ថា ជា​យន្តហោះ​ដ៏​ល្អ​បំផុត​លើ​លោក ហើយ​អ្នក​អាច បើក​បាន​ដោយ​ខ្លួនឯង​ទៀតផង​។ ស្លាប​របស់​វា​បត់​ឡើងលើ​មានន័យថា​អាកាសយាន​និក អាច​បើក​វា​ចេញពី​ប្រ​លាន​យន្តហោះ ហើយ​តម្រង់​ត្រង់​ទៅផ្ទះ​របស់ខ្លួន​បាន​យ៉ាង​ងាយ​។ នេះ​ជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​អាកាសយាន​និក ប៉ុន្តែ​តើ​អ្វី​ដែលជា​ចំណែក​ដ៏​អស្ទារ្យ​សម្រាប់​យើង​វិញ​នោះ​?

​ឥឡូវនេះ​ក្រុមហ៊ុន Terrafugia កំពុងធ្វើការ​នៅលើ​រថ​យន្តហោះ​ពេញនិយម​មួយ​នេះ ដែលមាន​ឈ្មោះថា រថយន្ត​ម៉ូ​ឌែ​ល TF-X វា​ត្រូវ បាន​គេ​រំពឹងទុក​ថា​នឹង​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​នៅ​ដើមឆ្នាំ​២០២០ ខាងមុខនេះ។ វា​ជា​បច្ចេកវិទ្យា​យានជំនិះ​ទំនើប​មួយ​ក្នុងចំណោម​បច្ចេកវិទ្យា​យានជំនិះ ទំនើប​ដទៃទៀត​ដូចជា រថយន្ត​បើក​ដោយ​ខ្លួនឯង​របស់​ក្រុមហ៊ុន Google (Google self-driving car), ឧទ្ធម្ភាគចក្រ និង​យន្តហោះ​។ វា​អាចធ្វើ​ការហោះហើរ​ដោយ​ការដាក់​ចត​នៅ​ស្ងៀម​មួយកន្លែង​ពីលើ​ផ្លូវ ធ្វើដំណើរ​របស់​អ្នក ដោយ​ការប្រើ​នូវ​ស្លាប​ហោះ ដើរ​ដោយ​ចរន្ត​អេ​ឡិច​ត្រូ​និ​ច ដែល​បំពាក់​នៅ​ផ្នែក​ចំហៀង​នីមួយៗ​របស់​រថយន្ត​ហោះ​នេះ​។ ពេល​នៅលើ​អាកាស​ស្លាប​របស់​វា​នឹង​ទម្លាក់​ចុះ​ហើយ​ម៉ាស៊ីន​ឧស្ម័ន​ដែល ភ្ជាប់​នៅ​ផ្នែក​ខាងក្រោយ​នឹងធ្វើ​ការជំនួស​វិញ​។​

14 (2)

​នៅក្នុង​អាកាសធាតុ​ធម្មតា​កំ​ព្យូ​ទ័​រ​នឹងធ្វើ​ការ​ចុះចត​សម្រាប់​អ្នក វា​អាច​ហោះ​បាន​ក្នុង​រយៈ​ចម្ងាយ ៨០០ គីឡូ​ម៉ែត​។ គំនិត​នៅ​ពីក្រោយ TF-X គឺថា​វា​ដាក់​នូវ​ប្រព័ន្ធ​ដំណើរកា​រ​ដ៏​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន លើ​ប្រព័ន្ធ​អាកាសយាន​និក​ស្វ័យប្រវត្តិ (​បើក​ដោយ​ស្វ័យប្រវត្តិ​)​។ “​ការរៀន​ពី​របៀប​ប្រតិ​ប​ត្ត​ការណ៍​លើ​យាន​ប្រភេទ TF-X អាច​ចេះ ជា​មធ្យម​មិន​លើសពី ៥​ម៉ោង​នោះទេ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន Terrafugia មិនត្រូវ​បានប្រកាស​ពី​តម្លៃ​របស់​វា​នៅឡើយ រហូត​ទាល់តែ​មានការ​ខិតជិត​មកដល់​នៃ​ការផលិត​។ ទោះបីជា​វា​មិនត្រូវ​បានប្រកាស​ឲ្យ​ដឹង​ក៏ដោយ ជាមួយនឹង​ការវិនិយោគ​នៅក្នុង​ការផលិត​រថយន្ត​ការសិក្សា​ពី​ដើមឆ្នាំ បាន​បង្ហាញថា វា​គឺអាច​ធ្វើបាន​ដែល​ចំណុច​តម្លៃ​ចុងក្រោយ​អាច​នឹងមាន​តម្លៃ​ស្នើ ជាមួយនឹង​ស៊េរី​រថយន្ត​ប្រណិត​ចុងក្រោយ​បំផុត​។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ប៉ាន់​ស្មានថា វា​នឹង​ចាប់ផ្តើម​ដាក់ចូល​នូវ​យន្តហោះ​បែប Transition Plane ក្នុងតម្លៃ ២៧០.០០០ ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​អតិថិជន​ក្នុង​ឆ្នាំ​២០១៥​។ ប្រសិនបើ​ពួកគេ​ដំណើរ​ការលក់​បានល្អ វា​នឹង​អាច​បង្កើន​ទៅបាន​នៃ​រថ​យន្តហោះ​ប្រភេទ TF-X Flying Car ជាការ​ពិត​ក្នុង​ឆ្នាំ​២០២០៕

 14 (3) 14 (4) 14 (5) 14 (6) 14 (7) 14 (8) 14 (9) 14 (1)

 

 

Leave a Reply

(*) Required, Your email will not be published