ឆ្លងថ្នល់​ទៅ​ទិញ​អាហារ​ហូបមក​បរិភោគ ត្រូវ​រថយន្ត​កាមរី​បុក បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈដែល​ដើរ​ឆ្លងថ្នល់ ដើម្បី​ទិញ​អាហារ​យកមក​បរិភោគ ហើយ​ត្រូវ​រថយន្ត​កាមរី​បុក​ផ្លោង​ប្រមាណ​ជា២០ ម៉ែត្រ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ ឋិត​នៅ​កំណត់​ផ្លូវជាតិ​លេខ ៥ ចំណុច​មុខ​ផ្សារកណ្តាល ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេ​ត្ត​បន្ទា​យ​មា​ន​ជ័យ​។​

bb (1)

​ជនរងគ្រោះ​មានឈ្មោះ​មាន សារិន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរប​ជា​កម្មករ មាន​លំនៅឋាន​ភូមិ​កើតហេតុ​ខាងលើនេះ​។​

 

​បើតាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ ដើរ​តាម​ចិញ្ចើមផ្លូវ​ពី​កើ​តទៅ​លិច ពេល​ជនរងគ្រោះ​ដើរ​មកដល់​ចំណុច​មុខ​ផ្សារកណ្តាល ដែលជា​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​ស ដោយ​មិន​ចាំ​ស្លាក​លេខ​ទៅបុក​ជនរងគ្រោះ​ប៉ើង​ដូច​ប្រមាណ​ជា​២០​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​នៅ​កន្លែង​តែម្តងទៅ​។ ចំណែក​អ្នកបើករថយន្ត​បង្ករ​ពេល​ឃើញ​ហេតុការណ៍​ដូចនេះ បាន​បើក​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល​។

 bb (2)

​ក្រោយពេល​កើតហេតុ​នគ​បាល​ចរាចរណ៍​ក្រុង​បានធ្វើ​ការចុះវាស់វែង​ក​ន្លែ​ង​កើតហេតុ​រួច ក៏បាន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published